ជាការចាប់ផ្តើមដ៏សោកសៅមួយ ខណៈចូលឆ្នាំ ២០២២ នេះ នៅក្នុងវិស័យសិល្បៈថៃ គេសង្កេតឃើញមានសិល្បករ សិល្បការិនី ជាតារាសម្ដែងដ៏មានទេពកោសល្យជាច្រើនរូប បានបាត់បង់ជីវិតជាបន្តបន្ទាប់។ ជាក់ស្តែង ត្រឹមរយៈពេល ៣ ខែ គឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ មានសិល្បករដល់ទៅ ១០ នាក់ បានលាអ្នកគាំទ្រទៅគ្មានត្រឡប់។ តើមានសិល្បករ-ការិនីណាខ្លះ? សូមតាមដានទាំងអស់គ្នា៖
១. តារាដែលបានបាត់បង់ជីវិតក្នុងខែមករា ឆ្នាំ ២០២២
ថ្ងៃទី ៨ ខែមករា ៖ តារាចម្រៀងជើងចាស់ លោក Sornphet Sornsuphan
ថ្ងៃទី ១២ ខែមករា ៖ តារាចម្រៀងជើងចាស់ លោក Waiphot Petchsuphan
ថ្ងៃទី ១៦ ខែមករា ៖ តារាសម្តែងជើងចាស់ Michael Poupart
២. តារាដែលបានបាត់បង់ជីវិតក្នុងខែកុម្ភៈ ឆ្នាំ ២០២២
ថ្ងៃទី ១៥ ខែកុម្ភៈ ៖ តារាសម្តែងថៃ និង ជាវាគ្មិន លោក Chatchai Jinda (ឪពុក Yai Sapa Joke)
ថ្ងៃទី ១៩ ខែកុម្ភៈ ៖ តារាសម្តែងថៃ លោក Wee Patcharayakorn
ថ្ងៃទី ១៩ ខែកុម្ភៈ ៖ តារាចម្រៀងថៃ ពិធីករ តារាសម្តែងជើងចាស់ លោក Thammarat Naksuriya
ថ្ងៃទី ២០ ខែកុម្ភៈ ៖ ពិធីករថៃ តារាសម្តែង តារាចម្រៀងជើងចាស់ Settha Sirachaya
ថ្ងៃទី ២៦ ខែកុម្ភៈ ៖ តារាសម្តែង Tangmo Nida
៣. តារាដែលបានបាត់បងជីវិតក្នុងខែមីនា ឆ្នាំ ២០២២
ថ្ងៃទី ១០ ខែមីនា ៖ តារាសម្តែងជើងចាស់ លោក Soraphong Chatree
ថ្ងៃទី ២៣ ខែមីនា ៖ តារាសម្តែងប្រុសវ័យក្មេង លោក Beam Papangkorn