កក្រើកសិល្បៈថៃ! តារាប្រុស Tum ផ្ទុះកំហឹងដាក់តារាសម្ដែង Khun Chanon ផ្អើលមហាជន

កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗគេស្រាប់តែឃើញតារាចម្រៀង និង សម្ដែងលោក Tum Slip ចេញមកបង្ហោះសារទាំងកំហឹងនៅលើ Story អ៊ីនស្ត្រាក្រាមរបស់ខ្លួន ដោយមានការសរសេរទៅកាន់តារាសម្ដែងប្រុសលោក Khun Chanon។

តាមរយៈខ្លឹមសារនៃការបង្ហោះនោះលោក Tum បានសរសេរថា ៖ «នែ! លោក អារឿងដែលថាចង់មកបាញ់ខ្ញុំនោះណា ឆាប់មកបាញ់ឱ្យលឿនមក មុនពេលដែលខ្ញុំជួបលោកឯងមុន ប្រយ័ត្នវាមិនទាន់ពេលវេលាវើយ។ នៅពេលជេរគេសប្បាយមាត់ហ្នឹង ខណៈពេលជួបមុខគ្នាផ្ទាល់ឱ្យវាចឹងផងណា មិនមែនដល់ពេលជួបមុខផ្ទាល់ធ្វើជាមិននិយាយដូចមិនរឿងអីឱ្យសោះ ហើយកុំមកសុំទោសអីណា ខ្ញុំមិនលើកលែងឱ្យទេ ផ្ញើទៅកាន់លោកបង ជាទីស្រឡាញ់ Khun Chanon បាទ»។

ដោយឡែក បន្ទាប់ពីឃើញការបង្ហោះនោះឡើង មហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពុំដឹងថាតារាប្រុសទាំងពីរនេះមានរឿងអ្វីជាមួយគ្នាឱ្យពិតប្រាកដដល់ថា្នក់ព្រមានគ្នាតាមបណ្ដាញសង្គមបែបនេះ។ ដូចគ្នានោះ បើងាកទៅមើលតារាសម្ដែងប្រុសលោក Khun Chanon ហាក់ពុំទាន់ឃើញមានប្រតិកម្មតបតអ្វីនោះឡើយ លោកហាក់ជាស្ងាត់។ យ៉ាងណាមិញ សម្រាប់រឿងបន្តទៅជាយ៉ាងណានោះមានតែរង់ចាំតាមដានបន្ត៕

Related posts

Leave a Comment