កក្រើកហើយពេលនេះ!វណ្ណដា នៅ Studio ចម្រៀងជាមួយ Rapper ថៃល្បីៗ ផ្ទុះសង្ស័យចេញបទថ្មីរួមគ្នា

កាលពីយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកគាំទ្ររបស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាពជាច្រើនសន្លឹករបស់លោកថតរួមគ្នាតារាចម្រៀងរ៉េបថៃជាច្រើនរូប ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងនោះ អ្នកគាំទ្របានឃើញតារាចម្រៀងថៃល្បីឈ្មោះដូចជាលោក F Hero លោក Og Bobby និង តារាចម្រៀងរ៉េបថៃវ័យក្មេង Sprite ក៏បានបង្ហោះរូបភាពជាមួយនឹង វណ្ណដា នៅលើគណនីផ្ទាល់ខ្លួនរបស់លោកទៀតផង។

រូបភាពជាច្រើនសន្លឹកនោះដែរ មិនថាតែអ្នកគាំទ្រកម្ពុជានោះទេ សូម្បីតែអ្នកគាំទ្រជនជាតិថៃ ក៏កំពុងតែផ្ទុះការសង្ស័យថា តារាចម្រៀងរ៉េបកម្ពុជា វណ្ណដា និង តារាចម្រៀងរ៉េបថៃល្បីៗឈ្មោះទាំងនោះ អាចនឹងត្រៀមសហការគ្នា បង្ហាញអ្វីដ៏ពិសេសក្នុងពេលឆាប់ៗជាក់ជាមិនខាន។

យ៉ាងណាក្នុងនោះ បើក្រឡេកទៅមើលការបង្ហោះក្នុងចំណោមតារាចម្រៀងរ៉េបថៃទាំង ៣ ខាងលើ អ្នកគាំទ្រកាន់តែជឿជាក់ថា វណ្ណដា នឹងសហការណ៍ជាមួយពួកគេពិត និង កាន់តែអន្ទះសាររង់ចាំនោះ ក៏ព្រោះតែលោក F Hero បានបង្ហោះសារអមនឹងរូបភាពថា៖ «We’re Making history»៕

Related posts

Leave a Comment