កាន់តែក្តៅ! Sand ទ្រាំលែងបាន ប្តឹងប្តី Ning Panita ថែមទៀត ក្រោយគេពោលពាក្យចុកៗនេះដាក់

ក្រោយពីរឿងរ៉ាវក្តីរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ Sand ជាម្នាក់ក្នុងចំណោមជនសង្ស័យ បានមកផុសរូបញញឹមញញែមសប្បាយចិត្ត ដែលធ្វើឱ្យមហាជន ជាពិសេសតារាៗប្រុសស្រីជាច្រើនក្នាញ់ទើសចិត្តមិនតិចឡើយ ហើយក៏មានអ្នកខ្លះបានបោះពាក្យសម្តីឌឺដងថាឱ្យនាង រហូតក្លាយទៅជាការប្តឹងផ្តល់ទៀតផង។

ក្នុងនោះ គេក៏ឃើញតារាស្រី Ning Panita បានចូលរួមថាឱ្យ Sand យ៉ាងចុកៗឈាមផងដែរ ដោយអ្នកទាំងពីរបានឆ្លើយឆ្លងគ្នានៅក្នុងខមមិនផាំងទៅផាំងមកមិនដាច់ ដែលធ្វើឱ្យ Sand ទ្រាំមិនបានក៏សម្រេចចិត្តប្តឹង Ning តែម្តង។

យ៉ាងណាមិញ ក្រោយពីនោះមិនបានប៉ុន្មាន ស្រាប់តែ Sand​ ងាកមកប្តឹងស្វាមីរបស់ Ning ថែមទៀត បន្ទាប់ពីរូបលោកបានចូលទៅខមមិនឌឺដង ប្រៀបធៀបនាង និង Gatick ជាមួយនឹងសត្វអន្សង ថាសត្វអន្សងពិតប្រាកដបែរជាមកអង្គុយក្នុងឡានយ៉ាងសប្បាយចិត្ត ចំណែកសត្វអន្សងក្លែងក្លាយកំពុងតែនៅតាមបឹង តាមព្រៃទៅវិញ។

ក្នុងនោះ កាលពីថ្ងៃទី ១​ ខែឧសភា ឆ្នាំ ២០២២ កន្លង Sand បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសរួចរាល់ហើយ នាងបានឱ្យដឹងថា នាងនឹងតាមរករឿងស្វាមី Ning ឱ្យដល់ទីបញ្ចប់ ព្រមទាំងទារលុយរាប់សែនដុល្លារទៀតផង​ ព្រោះគេបានធ្វើឱ្យខូចខាច បាត់បង់កិត្តិសយនាង ទាំងដែលមិនដែលស្គាល់គ្នាសោះ តែបែរជាហ៊ានមកប្រើពាក្យសម្តីបែបនេះដាក់នាងទៅវិញ។ យ៉ាងណាមិញ Sand ក៏បានឱ្យដឹងទៀតថា នាងបាននិយាយគ្នាជាមួយនឹង Gatick រួចហើយ ហើយ Gatick ក៏នឹងធ្វើការប្តឹងទៅលើស្វាមីរបស់ Ning រូបនេះដូចគ្នា៕

Related posts

Leave a Comment