កីឡាករ Man UTD ចំនួន១២នាក់ ទំនងជាអាចចាកចេញពីក្លិប ស្របពេលដែលលោក Ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មី

កីឡាករ Manchester United ចំនួន ១២នាក់ ទំនងជាអាចនឹងដើរចេញពីក្លិប ក្រោយពេលលោក Erik ten Hag ត្រូវបានប្រកាសជាអ្នកចាត់ការក្រុមថ្មី។
ជាការពិតណាស់ បន្ទាប់ពី Ten Hag ត្រូវតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហមថ្មីមក លោកទទួលបានកញ្ចប់ទឹកប្រាក់ចំនួន ២០០លានផោន ឯណោះសម្រាប់រុះរើក្រុមឡើងវិញ ដូច្នេះហើយទើបលោកសម្រេចចិត្តបើកទ្វារឲ្យ កីឡាករមួយចំនួនចាកចេញ ដោយកីឡាករខ្លះអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួន និង ខ្លះទៀតត្រូវលក់ចេញទៅក្លិបដទៃ។

បើយោងទៅតាមសារកាសែត Mirror បានចុះផ្សាយឲ្យដឹងថា កីឡាករដែលអាចចាកចេញដោយគ្មានតម្លៃខ្លូននោះរួមមាន Paul Pogba, Jesse Lingard, Juan Mata, Nemanja Matic, Edinson Cavani,​ និង Lee Grant​ ហើយចំពោះកីឡាករដែលត្រូវលក់ចេញនោះមាន Aaron Wan-Bissaka, Phil Jones, Alex Telles, Marcus Rashford និង Anthony Martial៕


Related posts

Leave a Comment