កូនប្រុសលោក យ៉ែម សំអូន មានរូបសង្ហាហើយថែមទាំងចរិតល្អដល់ថ្នាក់ កែវ ចាន់និមល សសើរថា…

ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា លោក យ៉ែម សំអូន ក្រៅពីទទួលបានតំណក់ឈាមកូនស្រីម្នាក់ជាមួយអតីតភរិយា អ្នកនាង យ៉ាន់ លីនដា ហើយលោកក៏មានកូនប្រុសម្នាក់ទៀតឈ្មោះថា សំអូន ជលសា ដែលពេលនេះរូបគេបានធំពេញវ័យ ក្លាយជាកំលោះសង្ហាម្នាក់ ថែមទាំងមានជំនាញសិល្បៈខ្លះៗមិនឃ្លាតពីឪពុកប៉ុន្មានទេ។

មិនត្រឹមតែមានរូបរាងស្រស់សង្ហាទេ ជារឿយៗ យ៉ែម សំអូន តែងលើកសរសើរពីភាពឧស្សហ៍ព្យាយាមរបស់កូនប្រុសណាស់ ចេះជួយការងារឪពុកសព្វគ្រប់ ខ្លាចឪពុកហត់នឿយ ខ្លាចឪពុកលំបាក គ្មានពេលវេលាដើរលេងសប្បាយហ៊ឺហារដូចកូនគេដែលមានវ័យស្របាលៗគ្នានោះទេ ធ្វើឱ្យតារាប្រុសរូបនេះនឹកអាណិតកូនផង លួចមានមោទកភាពផងដែលមានកូនប្រុសប្រកបដោយគន្លងធម៌បែបនេះ។

មិនមែនជាតែលោក យ៉ែម សំអូន ទេដែលលើកឡើងពីភាពឧស្សាហ៍ព្យាយាមរបស់កូនប្រុសជាទីស្រឡាញ់ សូម្បីតែពិធីការិនីល្បីល្បាញ កែវ ចាន់និមល ក៏លើកសរសើរពីចរិតជាសុភាពបុរសរបស់ប្អូនប្រុស សំអូន ជលសា ដែរ។ ក្នុងនោះអ្នកនាង កែវ ចាន់និមល បានបញ្ចេញយោបល់នៅក្រោមការបង្ហោះរបស់លោក យ៉ែម សំអូន ថា ៖ «ខ្ញុំមិនមែនបញ្ជោរទេបង តែគាត់ពិតជាចរិតល្អមែន ចេះគោរពចាស់ទុំ ឧស្សាហ៍ព្យាយាមខុសពីក្មេងដទៃដែលមានអាយុប្រហាក់ប្រហែលគាត់ នេះក៏មកពីមានបងនៅពីក្រោយគាត់ដែរ»៕

Related posts

Leave a Comment