កៀកចូលឆ្នាំ ធារី ចន្ថាប៊ីន នាំប្រពន្ធកូនស្លៀកពាក់ប្រពៃណីខ្មែរ សមសួនទាក់ភ្នែកណាស់

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ក្នុងនោះគេឃើញនៅតាមបណ្ដាមជ្ឈដ្ឋាននានាកំពុងត្រៀមខ្លួនរៀបចំស្វាគមន៍ទទួលទេវតាឆ្នាំថ្មី ជាមួយនឹងការជួបជុំសាច់ញាតិបងប្អូនក្នុងរង្វង់គ្រួសារបង្កើនបរិកាសឱ្យកាន់តែសប្បាយរីករាយ។

ងាកមកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកូនកាត់ខ្មែរ-បារាំងរូបនេះវិញ ក៏បាននាំប្រពន្ធ និង កូនជាទីស្រឡាញ់ស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតសមសួន បង្ហាញពីភាពថ្លៃថ្នូរ និង ការស្រឡាញ់វប្បធម៌ខ្មែរដ៏ស្រស់បំព្រង។

ក្នុងនោះ ធារី ចន្ថាប៊ីន ក៏បានបង្ហោះរូបថតជុំគ្រួសារដែលបានផ្ដិតទុកជាអនុស្សាវរីយ៍ ព្រមជាមួយពាក្យសម្ដីជូនពរប្រជាពលរដ្ឋខ្មែរយើងនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខថា ៖ «យើងចង់ក្លាយជាមនុស្សដំបូងដែលសូមជូនពរឱ្យអ្នករីករាយបុណ្យចូលឆ្នាំខ្មែរ»។

ទោះបីជាភរិយារបស់កីឡាករបាល់ទាត់ដ៏ឆ្នើម ធារី ចន្ថាប៊ីន គឺជាជាតិសាសន៍បរទេស ប៉ុន្ដែអ្នកនាងបង្ហាញពីការស្រឡាញ់សម្លៀកបំពាក់ខ្មែរ ក៏ដូចជាវប្បធម៌ដ៏ល្អផូរផង់របស់យើង មើលទៅសុភាពទន់ភ្លន់គួរឱ្យស្រឡាញ់៕

Related posts

Leave a Comment