កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈផេកមួយឈ្មោះ បាត់ដំបង ផ្ទះខ្ញុំ បានបង្ហាញពីសកម្មភាពលោកតា លោកយាយចំណាស់មួយគូ ដែលមានលោកត រុញរទេះអ្នកជំងឺ មានដូនចាស់សម្រាន្តនៅលើនោះ អូសរទេះជុំវិញផ្សារណាត់បាត់ដំបង គ្រាន់បានជំនួយមើលថែលោកយាយ និង បន្តចិញ្ចឹមជីវិត គួរឱ្យអាណិតអាសូរ។
ជារឿងដ៏អកុសល្យ និង គួរឱ្យសោកសង្រេងបំផុត នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈប្រភពដដែលខាងលើ បានបញ្ជាក់ឱ្យបានដឹងថា លោកយាយដែលត្រូវបានលោកតារុញនោះ បានបាត់បងជីវិតបាត់ទៅហើយនៅថ្ងៃនេះ ដោយបានបញ្ជាក់ឱ្យបានដឹងថា ៖ «ប្រទះភ្នែកភ្លាមៗ លោកយាយ និង លោកតាដែលធ្លាប់ឃើញអង្គុយនៅលើស្ពាន ស ខេង (លោកតាលោកយាយអេតមីនផុសយប់មិញ) ឥឡូវលោកយាយ គាត់បានស្លាប់ហើយ ជាប់ហ្នឹងវត្តដំរីស។ បើចង់ជួយរំលែកទុក្ខពួកគាត់ អាចចូលជាបច្ច័យមកបានឥឡូវនេះ គាត់ក្រណាស់គួរឱ្យសង្វេគចិត្ត»។
តាមរយៈរឿងរ៉ាវដ៏សោកសង្រេងមួយនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាស៊ែរ និង ខំមិនសារចូលរួមរំលែកទុក្ខព្រោងព្រាត សម្ដែងនូវក្ដីសោកស្ដាយ ចំពោះគូរស្នេហ៍វ័យចំណាស់ខាងលើ ដែលលោកយាយបានលាចាកលោកទៅមុន បន្សល់នូវក្ដីអាលោះអាល័យដល់លោកតា រស់នៅរសាត់អណ្ដែតម្នាក់ឯង ទៅថ្ងៃខាងមុខ៕