កំសត់ម្ល៉េះ! នារីអាយុ ២២ឆ្នាំម្នាក់ បានមកព្រំដែនប៉ូឡូញទាំងពេលយប់ ដើម្បីរកកន្លែងសុវត្ថិភាព

ដោយសារតែភ្លើ.ង.សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលអូសបន្លាយប៉ុន្មានខែ ធ្វើឱ្យប្រជាជនប្រទេសទាំងពីរ ជាពិសេសអ៊ុយក្រែន បានសម្រេចចិត្តចាកចេញពីផ្ទះសំបែង ជាប.ណ្តោះអា.ស.ន្ន ដោយភាគច្រើនបានសម្រុកទៅប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាង និងសុខចិត្តព្រមទទួលរាក់ទាក់ជនភាសខ្លួនអ៊ុយក្រែនផងដែរ។

ដោយឡែក ជនរ.ង.គ្រោះ.ទាំងនោះ Hanna Antoniuk អាយុ ២២ ឆ្នាំបានមកដល់ព្រំដែនប៉ូឡូញ តែម្នាក់ឯង ពេលយប់ ដោយមិនមានស្គាល់នរណាម្នាក់មកជាមួយឡើយ ដែលនេះ ធ្វើឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង មិនដឹងថាត្រូវទៅកន្លែងណាឡើយ។
នារីវ័យក្មេងរូបនេះ បានបញ្ជាក់ថា ដំបូងឡើយ នាងបានមកដល់ព្រំដែន ក៏បានឃើញបុរសៗមាធធំឈរជាក្រុម ប្រមាណជា៣០នាក់ ហើយមិនបានគិតយូរ ដោយគ្មានជម្រើស នាងបានចូលទៅសួរនាំ ដើម្បីពឹងពាក់ ឱ្យពួកគេជូនខ្លួនទៅក្នុងប្រទេសប៉ូឡូញ ដោយឥតគិតថ្លៃ។

ប៉ុន្តែចូលមកដល់ក្នុងឡាន ទើបនាង ដឹងថាពួកគេគឺជាមនុស្សល្អៗណាស់ នៅពេលជិះឡាន ជនភាសខ្លួនអ៊ុយក្រែន និងប្រុសទាំងនោះ បាននិយាយសន្ទនាគ្នាលេងយ៉ាងសប្បាយរីករាយ ដោយប្រើប្រាស់កម្មវិធី Google Translate ។

យ៉ាងណាមិញ ក្រោយពីមកដល់គោលដៅ ជំរុំជនភាសខ្លួន បុរសៗទាំងនោះក៏ទម្លាក់ពួកគេចុះ ហើយក៏បន្តដំណើរចេញទៅវិញបាត់ផងដែរ៕

Related posts

Leave a Comment