ក៏មានសំណាងខ្លាំងម្ល៉េះ! សម្តេចតេជោ ហ៊ុន សែន បង្ហាញ​អនាគត​ចៅប្រសារស្រី លេីបណ្ដាញសង្គម​ អមនឹងសារថា….

កាលពីរសៀលថ្ងៃទី២ ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអត្តសញ្ញា អនាគតចៅប្រសារស្រី ដែលមានរូបសម្ផស្សដ៏ស្រស់ស្អាត នៅលើបណ្ដាញសង្គមInstagram ផ្លូវការរបស់សម្តេច។

ក្នុងនោះ រូបភាពមួយសន្លឹក ដែល សម្តេចបានបង្ហោះ របស់ចៅប្រុសមុខស្រស់ រូបរាងខ្ពស់សង្ហាគ្រោងឈុតអាវធំ ឈរជាមួយនឹងអនាគតចៅប្រសារ មុខញញឹមស្រស់ ថ្ពាល់ខួចទៀតនោះ មើលទៅពិតជាសាកសមគ្នាខ្លាំងតែម្ដង។
មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានសរសេរសារមួយឃ្លាយ៉ាងខ្លីដោយមានអត្ថន័យថា៖
អនាគតចៅប្រសារ។ កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យចាំរៀបការឱយ។
ជាមួយគ្នានោះ នៅក្រោមរូបភាពមួយសន្លឹកនេះ ក៏មានអ្នកគោរពស្រលាញ់ បញ្ចេញមតិ ថា សម្តេចពុកពិតជាមាន ទឹកចិត្តមេត្តាករុណា ណាស់៕

សូមទស្សនារូពភាពខាងក្រោម៖

Related posts

Leave a Comment