នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ បើតាមការឱ្យដឹងពីផេក Pheng Vannak News បានបង្ហោះរូបភាព ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា បុរសម្នាក់ដែលគេនិយមហៅ គ្រូតឿ នៅលើបណ្ដាញសង្គម ត្រូវបានសមត្ថកិច្ចកោះហៅចូលទៅអប់រំណែនាំហើយ។
ក្នុងនោះ ប្រភពខាងលើបានឱ្យដឹងទៀតថា សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្ត បានកោះហៅ គ្រូតឿ មកវាស់កម្ពស់នៅប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌ នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ នេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា បញ្ឈប់ធ្វើរឿងឆ្កួតលីលាបន្តទៀត។
គួរឱ្យដឹងផងដែរថា នាពេលកន្លងមក បុគ្គលឈ្មោះ គ្រូតឿ នេះ និង គ្នីគ្នាមួយចំនួន តែងនិយមធ្វើវីដេអូបង្ហោះបែបប្រើវេទមន្តអ្វីជាដើម ខណៈនាពេលថ្មីៗនេះ បុរសរូបនេះ និង គ្នីគ្នានាំគ្នាធ្វើវីដេអូ ហូបអាចម៍គោ ជាមួយអំបិលម្ទេស ជារឿងដែលពុំសមគួរនោះឡើយ៕