តាមរយៈព្រះរាជក្រឹត្យ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២២ បានត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស ជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។
ការត្រាស់បង្គាប់នេះ ធ្វើឡើងតាមរយៈសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ៕