ក្ដៅៗ! អង់គ្លេស រកឃើញវីរុសកូវីដ-១៩ បម្លែងខ្លួនថ្មី «XE» អាចមានលទ្ធភាពឆ្លងខ្លាំងជាងអូមីក្រុង

វីរុស​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ទៀត​ហើយ ត្រូវ​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស ដែល​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ ត្រូវ​បាន​គេ​ហៅ​ថា «XE» ដែល​អាច​មាន​លទ្ធភាព​ឆ្លង​ខ្លាំង​ជាង​វីរុស​បំប្លែង​ថ្មី​ដទៃ​ទៀត នេះ​បើ​តាម​អង្គការ WHO បញ្ជាក់។

កូវីដ​បំប្លែង​ខ្លួន​ថ្មី «XE» គឺ​ជា​រួម​បញ្ចូល​គ្នា​នៃ​អម្បូរ​ពូជ​អូមីក្រុង BA’1 និង BA.2 ហើយ​ការ​កកើត​ឡើង​នៃ​វីរុស​ថ្មី​នេះ​ដែរ គឺ​កើត​នៅ​ពេល​អ្នក​ជំងឺ ឆ្លង​កូវីដ​ច្រើន​ប្រភេទ។ បើ​តាម​ខាង​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹង​ថា វីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី «XE» រក​ឃើញ​ថា មាន​លទ្ធភាព​ចម្លង​លើស​វីរុស​អូមីក្រុង​រង BA.2 ចំនួន ១០ ភាគរយ។ ក្នុង​របាយការណ៍​ពី​អង្គការ បាន​ឱ្យ​ដឹង​ដែរ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី XE នេះ រក​ឃើញ​ដំបូង​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២២ កន្លង​ទៅ ហើយ​គិត​មក​ទល់​ពេល​នេះ ច្រើន​ជាង ៦០០ ករណី​ហើយ​ត្រូវ​បាន​រក​ឃើញ។

គួរ​បញ្ជាក់​ដែរ​ថា អង្គការ WHO នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់ រួម​ទាំង​ធ្វើ​ការ​វាយ​តម្លៃ​លើ​ហានិភ័យ​សុខភាព​សាធារណៈ​ជាមួយ​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ ហើយ​នឹង​ធ្វើ​ការ update បន្ថែម នៅ​ពេល​ទទួល​បាន​ភស្តុតាង​អ្វី​ថ្មី៕

Related posts

Leave a Comment