ក្តៅគគុក! មេធាវីទទួលខុសត្រូវរឿងក្តី Tangmo ទម្លាយថា អ្នកទាំង៥នៅលើទូកអាចនឹងកាត់ទោស

ចាប់តាំងពីតែងតាំងលោក Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida មក ពេលនេះ​មេធាវី​រូបនេះ ​បានបង្ហោះពីដំណើរការរឿងក្តីបន្ថែម ដោយរំពឹងថា ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកនឹងត្រូវកាត់ទោសទាំងអស់។

ជាក់ស្ដែង នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់មេធាវីរូបនេះ ​បានបង្ហោះដំណឹង​ថ្មីក្នុងដំណើរ​ការរឿងសំណុំ​រឿងរបស់ ​Tangmo ​ដោយក្នុង​នោះ​បានសរសេរថា៖ «ម៉ោង ៣:០០ រសៀល Sand ​នឹងចូល​ខ្លួនមក​ជួបមន្រ្តីស៊ើប​អង្កេត។ ​ហើយថ្ងៃនេះ ​(ថ្ងៃ ០៣ ​ខែមេសា) ​អាចនឹងមាន​ដំណឹងល្អបន្ថែម​ទៀត ដែល​ត្រូវ​​កាត់ទោស​បន្ទាប់។ ​ជឿខ្ញុំចុះ ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកមិនរួចខ្លួនទេ/កាត់ទោសទាំងអស់»។

យ៉ាងណាមិញ ករណីនេះគឺជារឿងដែលសង្គមផ្តោតការតាមដានជាខ្លាំង ហើយជាករណីមួយដែលត្រូវបានគេ​ឃ្លាំ​​មើល​ដោយរង់ចាំ​ការសន្និដ្ឋាន​នឹងបញ្ចប់​​ទៅយ៉ាង​ដូច​ម្តេច​។ ​នៅពេល​ដែលមេធាវី Decha ​បង្ហោះបែបនេះ​ភ្លាម ក៏​មានមហាជនក្នុង​បណ្តាញសង្គមជាច្រើន​បានចូល​តាមដានយ៉ាង​រហ័ស ​ហើយរង់ចាំមើល បន្ទាប់ពីម៉ោង ៣​រសៀ​​ល​នេះ​ហើយ ​តើនឹងមានការផ្លាស់ប្តូរ ឬ ដំណើរការរឿងក្តីអ្វីខ្លះអំពីករណីនេះ៕

Related posts

Leave a Comment