ក្តៅៗ! ថ្ងៃនេះ លេចមុខ​ Poh និង Robert មកបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសទាំងស្លៀកឈុតស

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ហាយសូរ Poh និង Robert បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នៅកន្លែងប្រតិបត្តិធម៌មួយកន្លែង ក្នុងខេត្តរ៉ាឆៈបុរី តែការបួសនេះហាក់មិនបានធ្វើឱ្យមហាជនរំសាយកំហឹងដែលឆាបឆួលដែលមានចំពោះអ្នកទាំងពីរនោះទេ។

បើទោះបីជាបួសពិតមែន ប៉ុន្តែអ្នកទាំងពីរក៏មិនទាន់រួចខ្លួនពីក្រសែភ្នែករបស់ប៉ូលិសឡើយ ពោលគឺនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ ពួកគេទាំងពីរបានលេចមុខនៅប៉ុស្តិ៍ប៉ូលិសទាំងស្លៀកស ថែមទាំងមានអ្នកកាសែត តាមចោមរោមជិតឈឹង​ទៀតផង។

 

ក្នុងនោះ បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលហាយសូរទាំងពីរ មកបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសបែបនេះ គឺដោយសារតែជាលក្ខខណ្ឌដែលតម្រូវឱ្យពួកគេមករាយការណ៍ពីព័ត៌មានផ្សេងៗ និង បង្ហាញខ្លួន ក្នុងរយៈពេល ១៥ ថ្ងៃម្តង។

យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកសារព័ត៌មានវិញ គឺបាននាំគ្នាចោមរោមអ្នកទាំងពីរ និងសួរនាំមិនដាច់ផងដែរ ជាពិសេសគេបានសួរថា តើអ្នកទាំងពីរមានអ្វីចង់សារភាពអ្វីជាមួយម្តាយ Tangmo ឬទេ? ប៉ុន្តែអ្នកទាំងពីរមិនបានហាមាត់និយាយ សូម្បីតែមួយម៉ាត់ ពោលគឺចុះពីឡានភ្លាម ដើរចូលប៉ុស្តិ៍ប៉ូលិសភ្លែតតែម្តង៕

Related posts

Leave a Comment