ក្តៅៗ! Job អ្នករួមទូកជាមួយ Tangmo បានចូលប៉ុស្តិ៍ប៉ូលិស ហើយទទួលខុសលើករណីមួយនេះ

កាលពីពេលថ្មីៗនេះ ជនសង្ស័យ ៣ នាក់ ក្នុងចំណោម ៥ នាក់ គឺ Poh, Robert និង Sand ដែលបានរួមទូកជាមួយនឹងតារាស្រី Tangmo បានចូលប្រគល់ខ្លួនទៅតាមការកោះហៅរបស់តុលាការ ទាក់ទងនឹងករណីការស្លាប់របស់នាងហើយ ដែលមានករណីបំភ្លៃការពិត ការបើកបរសេពគ្រឿងស្រវឹង និង ការធ្វេសប្រហែសធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត ជាដើម។

យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ​នេះ មានជនសង្ស័យមួយរូបទៀត គឺ Job ក៏បានចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសតាមការដីការកោះហៅហើយ ព្រមទាំងមានមេធាវីផ្ទាល់ខ្លួនមកជាមួយផងដែរ ក្នុងនោះគេបានមកនេះ គឺដើម្បីទទួលស្គាល់ពាក្យបណ្តឹងទាក់ទងនឹងមាត្រាទី ១៨៤ ការបំផ្លាញភស្តុតាង ដែលជាការបំផ្លាញភស្តុតាងនៅលើទូកពេលកើតហេតុនោះឯង។

យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ដដែលនេះ Gatick ដែលជាជនសង្ស័យម្នាក់ទៀត និង ជាអ្នកចុងក្រោយក៏នឹងចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសបន្តទៀតផងដែរ៕

Related posts

Leave a Comment