ក្រោយគេរិះគន់រឿងតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹក ឥឡូវ Miss Earth ថៃ ២០១៩ ចេញមុខឆ្លើយតបយ៉ាងនេះវិញ

កាលពីថ្ងៃទី ២៨ ខែមេសា​ ឆ្នាំ ២០២២ កន្លងទៅនេះ បានផ្ទុះផ្អើលបណ្តាញសង្គមថៃទៀតហើយ​ ក្រោយពីអតីត Miss Earth Thailand ២០១៨ បានតែងខ្លួនស្រដៀងនឹងតារាស្រី Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹកស្លាប់ រួចទៅអង្គុយថតរូបកាច់រាងនៅលើទូក ធ្វើឱ្យមហាជនទ្រាំមិនបាន នាំគ្នាពន្លះនាងយ៉ាងចាស់ដៃ។

យ៉ាងណាមិញ ទាក់ទងជាមួយរឿងនេះ មហាជនពិតជាក្តៅក្រហាយនៅមិនសុខមែនទែន ព្រោះរឿងរ៉ាវក្តី Tangmo នៅមិនទាន់រសាត់បាត់នោះទេ វានៅតែជាដំបៅក្នុងចិត្តដែលធ្វើឱ្យមហាជនពើតផ្សារនៅឡើយ តែ Petch Teeyapar ដែលជាអតីត Miss Earth បែរជាមកធ្វើត្រាប់តាម ហាក់ដូចជាប្រមាថអ្នកស្លាប់ និង ទាក់ទាញចំណាប់អារម្មណ៍ទៅខ្លួនឯងដូច្នោះ។

ដោយឡែក ក្រោយពីទទួលការរិះគន់ជេរយ៉ាងគំហុគរួច Petch Teeyapar ក៏បានចេញមុខមកបកស្រាយឱ្យមហាជនបានដឹងវិញផងដែរ។ នាងបានឱ្យដឹងថា នាងមិនស្លៀកឈុតដូច Tangmo ទាំងអស់ទេ នាងស្លៀកឈុតផ្សេងៗច្រើនទៀត តែក៏មានឈុតខ្លះស្រដៀងគ្នា ហើយចេតនាដែលនាងធ្វើ គឺចេតនាល្អ នាងមិនបានតាំងចិត្តទាក់ទាញចំណាប់អារម្មណ៍អ្នកណា ឬក៏តោងអ្នកស្លាប់ល្បីនោះទេ។

​​អ្វីដែលនាងធ្វើ គឺជួយសង្គមរកចម្លើយ គឺបង្ហាញឱ្យឃើញថា ការស្លៀក Body Suit បែបនេះ គឺមិនអាចទៅបត់ជើងចុងទូកបានឡើយ តែចេតនាល្អរបស់នាង ដែលចង់ជួយរកយុត្តិធម៌ឱ្យ Tangmo បែរជាមកត្រូវមហាជនព្រួតជេរយ៉ាងចាស់ដៃបែបនេះទៅវិញ។

ហើយបើនាងចង់បានចំណាប់អារម្មណ៍ពិតមែន នាងប្រាកដជាដឹងហើយថា អ្វីដែលនាងធ្វើនេះ ប្រាកដជាផ្ទុះល្បី ព្រមទាំងនឹងត្រូវពួកអ្នកកាសែតមកចោមរោមសម្ភាសជាក់ជាមិនខាន​ ហើយនាងក៏ប្រហែលទៅតែងខ្លួនស្អាតៗឱ្យពួកគេសម្ភាសបាត់ហើយ មិនមែនមកសំងំក្នុងផ្ទះ មុខក៏មិនលុបបែបនេះទេ។

ចុងក្រោយនាងបន្តទៀតថា​ តាមពិតទៅការបញ្ចេញមតិរិះគន់មកលើនាងទាំងអាចប៉ុន្មាន នាងអាចប្តឹងបានទាំងអស់ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរខ្លាំង គឺពួកជេរប្រើសម្តីមិនសមរម្យ នាងយល់ថានេះគឺជាការមិនគប្បី នាងមិនបានទៅសម្លាប់អ្នកណានោះទេ ហើយការចិត្តល្អរបស់នាងក៏មានកំណត់ដែរ៕

Related posts

Leave a Comment