ក្រោយធ្វើចិត្តបាន Bird នឹងត្រឡប់មកវិញ មកបំពេញក្តីស្រមៃ៉ ចុងក្រោយមួយរបស់ TangMo

ជាង ២០ ថ្ងៃទៅហើយដែល តារាស្រី Tangmo បានឃ្លាតឆ្ងាយបាត់បង់ជីវិតទៅ ពេលនេះអ្វីដែលមហាជនកំពុងតែចាប់ក្រសែភ្នែកខ្លាំងបន្ទាប់ពីរឿងក្តីរបស់នាងនោះគឺ វត្តមានរបស់ Bird តែម្តង ដែលម្នាក់ៗហាក់សម្តែងការព្រួយបារម្ភចំពោះលោកខ្លាំង ថាលោកនឹងត្រូវធ្វីអ្វីបន្ទាប់ និង រស់នៅជាមួយអ្នកណា បែបណា។

បើតាមការឱ្យដឹងពី Anna ដែលជាមិត្តសម្លាញ់ Tangmo បានទម្លាយកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅថា ក្រោយបុណ្យសពរបស់ Tangmo ចប់ Bird បានទៅសំងំនៅផ្ទះមិត្តភក្តិមួយរយៈដើម្បីធ្វើចិត្ត ក្រោយប្រសើរឡើង Bird ត្រៀមនឹងត្រឡប់មកជាអ្នកលក់វិញក្នុងពេលឆាប់ៗនេះផងដែរ។

លើសពីនេះទៅទៀតនោះ ស្របពេលនឹងការត្រឡប់មកជាអ្នកលក់វិញ Bird ក៏ត្រៀមនឹងផលិតម៉ូដអាវដែល Tangmo ធ្លាប់ប្រាប់លោកថា ស្រឡាញ់ និង ចូលចិត្តនោះយកមកលក់ ១០០០ អាវឯណោះ។

យ៉ាងណាមិញ ពេលនេះមហាជនម្នាក់ៗហាក់ចង់ឃើញ Bird ត្រឡប់មកវិញដោយស្នាមញញឹមឆាប់ៗនេះ ដោយត្រឡប់មកប្រើជីវិត និង ក្តីស្រមៃដែលលោក និង Tangmo បានគ្រោងទុកកន្លងមកវិញ៕

Related posts

Leave a Comment