ក្រោយបុរសម្នាក់ផុសថាលោក ព្រហ្មម៉ាញ ទទួលអនិច្ចកម្ម ពេលនេះ អ៊ឹម ជីវ៉ា បញ្ជាក់ហើយគឺមិនពិតទេ

នាល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ពោលគឺនៅមុននេះបន្តិច មានអ្នកលេងហ្វេសប៊ុកម្នាក់មានឈ្មោះ សេក ម៉ាទីន បានបង្ហោះសារថា សិល្បករអាយ៉ៃជើងចាស់ លោក ព្រហ្មម៉ាញ បានស្លាប់ ដោយបានសរសេររៀបរាប់ថា ៖ «ខ្ញុំបាទសូមចូលរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពផង» ដោយមានភ្ជាប់រូបភាពសិល្បករជើងចាស់ខាងលើជាមួយពាក្យ RIP ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយការឃើញបង្ហោះបែបនេះដែរ បើតាមលោក អ៊ឹម ជីវ៉ា បានបង្ហោះសារច្រាលចោលទាំងស្រុងថា មិនមែនជាការពិតឡើយ ពោលគឺសិល្បករជើងចាស់ ព្រហ្មម៉ាញ មិនបានស្លាប់ដូចការបង្ហោះនោះឡើយ ដោយលោកថែមទាំងបានរៀបរាប់យ៉ាងលម្អិតពីស្ថានភាពជំងឺសិល្បករជើងចាស់ ព្រហ្មម៉ាញ ទៀតដែរថា ៖ «តារាចម្រៀងអាយ៉ៃ លោកគ្រូ ព្រហ្មម៉ាញ មិនបានស្លាប់ ដូចពាក្យចចាមអារ៉ាមឡើយ គឺគាត់កំពុងសម្រាកព្យាបាលជំងឺលើសឈាមធម្មតា! នៅមន្ទីពេទ្យក្បែរស្ពានអាកាសពេទ្យលោកសង្ឃ។ ពេលនេះសុខភាពភាពគាត់បានធូស្រាលមួយកម្រិតហើយ គាត់អាចនិយាយបាន សូមបងប្អូនកុំជឿពត៌មានចចាមរ៉ាមអី»៕

Related posts

Leave a Comment