ផ្ទុះការភ្ញាក់ផ្អើល!ក្រោយពីត្តសម្លាញ់ដេកស្លា-ប់ពុំដឹងមូលហេតុ August ពោលពាក្យនេះឡើងមក

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជន និង អ្នកសិល្បៈថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែឮដំណឹងថាតារាប្រុសវ័យ ២៥ ឆ្នាំ លោក Beam Papangkorn បានទទួលមរណភាពបាត់ទៅហើយ ដោយពុំទាន់ដឹងនូវមូលហេតុច្បាស់លាស់។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ពិតធ្វើឱ្យមហាជនមានការសង្វេគចិត្តជាខ្លាំង ហើយក៏ពុំនឹកស្មានថា Beam មានរឿងអកុសលបែបនោះដែរ ដោយមហាជន និង មិត្តសិល្បៈម្នាក់ៗបានបង្ហោះសាររំលែកទុក្ខដល់ Beam គ្រប់ៗគ្នា។

ដោយឡែក បើងាកមកមើលតារាសម្ដែងរូបសង្ហា August Vachiravit ដែលជាមិត្តសម្លាញ់តាំងតែរៀនជាមួយគ្នានោះក៏បានចេញមកបង្ហោះរូបភាព និង សាររំលែកទុក្ខយ៉ាងកម្សតមួយថា ៖ «ពួកយើងកើតចំថ្ងៃខែឆ្នាំតែមួយជាមួយគ្នា ៣១/០៨/៣៩ ហើយក៏បានស្គាល់គ្នាតាំងតែរៀនមធ្យមសិក្សារហូតដល់ធំរៀងខ្លួន។ ជាពិសេសបានធ្វើការងារជាមួយគ្នា សម្ដែងរឿងជាមួយគ្នា ពេលមានបញ្ហាអ្វីក៏តែងទូរសព្ទទៅពិភាក្សាគ្នា Beam ជាមិត្តម្នាក់ល្អខ្លាំងណាស់ សុំផុសវីដេអូ និង រូបភាពនេះទុកជាការចងចាំរហូតតទៅ»។

លើសពីនោះ តារាប្រុស August ក៏បានបង្ហោះរូបភាព និង សាររំលែកទុក្ខបន្តថា ៖ «ពិតជាមិនគួរឱ្យជឿសោះឡើយថា រឿងនេះអាចកើតឡើងពិតប្រាកដមែន ឯងជាមិត្តសម្លាញ់ម្នាក់សែនល្អ សូមឱ្យឯងទៅកាន់ទីឋានសុខណា គ្រប់គ្នានឹងនៅតែស្រឡាញ់ និង នឹករឭកឯងរហូតតទៅ»។ ជាមួយគ្នានោះ បើងាកទៅមើលអ្នកគាំទ្រក្រោយពីឃើញតារាប្រុស August បង្ហោះសារយ៉ាងកម្សត់បែបនោះមក គេឃើញថាម្នាក់ៗបានចូលទៅខមមិនសម្ដែងការសោកស្ដាយគ្រប់ៗគ្នា៕

Related posts

Leave a Comment