ក្រោយវាស់កម្ពស់រួច ពេលនេះក្រុម គ្រូតឿ ចេញវីដេអូបកស្រាយបែបនេះ

ពិតណាស់ កាលពីព្រឹកថ្ងៃទី ០៥ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចខេត្តកណ្តាលបានកោះហៅ លោកគ្រូតឿ មកណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ដើរធ្វើរឿងឆ្កួ.ត.លី.លាបន្តទៀត ខណៈមហាជនជាច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ លើវីដេអូសម្តែងធ្វើជា បរិភោគអា.ចម៍គោ នៅប៉ុស្តរដ្ឋបាលឃុំវិហារសួគ៌

យ៉ាងណាមិញ ក្រោយចាប់វាស់កម្ពស់បានសម្រេចហើយនោះ ស្រាប់តែពេលនេះ គេឃើញក្រុមការងាររបស់គ្រូតឿ ដែលការពិតនោះ គ្រូតឿនិងគ្នីគ្នាប៉ុន្មាននាក់ផ្សេងទៀត គ្រាន់តែជាតួសម្តែង ដែលទទួលការងារពីមេក្រុមម្នាក់ផ្សេងទៀត ម្យ៉ាងទៀត មេក្រុមរបស់លោកគ្រូ បានអះអាងបញ្ជាក់ថា វីដេអូនាំគ្នាផ្ទុះការប្រតិកម្មខ្លាំងក្លានោះ គឺមិនមែនបរិភោគលា.មកគោពិតនោះឡើយ វាគ្រាន់តែជាស្ករសូកូឡាប៉ុណ្ណោះ ហើយកន្លងមក រាល់វីដេអូសុទ្ធតែបញ្ជាក់ថា គ្រាន់តែជា ការសម្តែង។

ប៉ុន្តែ រូបលោកក៏ទទួលស្គាល់ថា វីដេអូដែលមានគេរិះគន់នេះ​ ពិតជាលេងជ្រុលពេកហើយ យ៉ាងណាមិញ រូបលោកសុំទោសជាសាធារណៈ សម្រាប់ការសម្តែងដែលប៉ះពាល់ដល់សង្គម៕


Related posts

Leave a Comment