នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ អ្នកនិយមលេងអ៊ីនធឺណេត បានចែកចាយរូបថតដ៏ក្រៀមក្រំរបស់តារាសម្ដែងស្រី Tangmo Nida ដែលបានបាត់បង់ជីវិត បន្ទាប់ពីជួបរឿងអាក្រក់ធ្លាក់ពីលើទូក។ នៅកណ្តាលទន្លេចៅផាយ៉ា ក្រោមស្ពានរ៉ាម ២ កំពង់ផែ Phibun Songkhram នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឈរនៅកណ្តាលទន្លេ កន្លែងកើតហេតុ និង ក្រណាត់ពណ៌សស្រដៀងនឹងស្បៃសំពត់ ចងគ្របក្បាលរបស់នាង។
ក្នុងនោះដែរ នៅលើរូបភាពក៏មានសរសេរជាអក្សរ យុត្តិធម៌សម្រាប់ Tangmo និង Tangmo ត្រូវមានយុត្តធម៌។
ក្រោយពីឃើញរូបភាពនេះ ក៏មានការបញ្ចេញមតិជាច្រើនដូចៗគ្នា ដោយគ្រប់គ្នាមានការរំជួលចិត្តជាខ្លាំង ព្រោះមនុស្សដែលបានស្លាប់ហើយមិនអាចនិយាយបាននោះ ឡើយ៕