គួរឲ្យសរសើរ!! ក្រោយសន្សំចំណេះផ្នែកធ្វើគ្រឿងអលង្ការយូរឆ្នាំ ជំទាវ លី ឈី សម្រេចបើកហាងពេជ្រផ្ទាល់ខ្លួនហើយ…

អ្នកគាំទ្រ និង មហាជនធ្លាប់បានលើកមកហើយពីអតីតតារាសម្តែង និង ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ថោន លី ឈី គឺជាតារាមួយរូបក្នុងចំណោមតារានារីៗជាច្រើនទៀត ដែលមានសំណាង និង សុភមង្គលយ៉ាងខ្លាំងបន្ទាប់ពីបានរៀបការរួចហើយនោះ។ លើសពីនោះ ក្រោយរៀបការមិនបានប៉ុន្មានអតីតតារាស្រីវ័យក្មេងរូបនេះ ក៏មានងារជាជំទាវក្រោយស្វាមីទទួលបានគោរមងារជាឧកញ៉ា។

​ជាការពិត លោកជំទាវ លី ឈី បើទោះជារស់នៅក្នុងជីវិតសុភមង្គល លើគំនរទ្រព្យស្តុកពីមុខជំនួញជាច្រើនរបស់លោកឧកញ៉ា ប៊ុន រតនា ជាស្វាមីក៏ពិតមែន តែលោកជំទាវ លី ឈី ក៏ហាក់មិននៅស្ងៀមនោះដែរ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញថា អតីតតារាស្រីរូបនេះ បានបើកអាជីពលក់សម្លៀកបំពាក់ និង ផលិតផលថែសម្រស់តាមអនឡាញ ហើយកន្លងមកគេក៏ធ្លាប់បានឃើញលោកជំទាវ បានរត់ទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដើម្បីត្រៀមនឹងបើកហាងពេជ្រផ្ទាល់ខ្លួនទៀតផង។

គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១៩ ពោលគឺស្របពេលពពោះកូនស្រីច្បង លោកជំទាវ លី ឈី ក៏បានទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដោយត្រៀមបើកក្រុមហ៊ុនលក់ពេជ្រនៅផ្ទះប្រភេទ Shop House 2 ដែលជាកាដូខួបអាពាហ៍ពិពាហ៍មួយឆ្នាំ។

យ៉ាងណាបន្ទាប់ពីសន្សំចំនេះជំនាញផ្នែកគ្រឿងអលង្ការច្រើនឆ្នាំ និង ក្រោយពីសម្រាលកូនប្រុសទី ២ មិនបានប៉ុន្មានផង លោកជំទាវ លី ឈី ក៏បានសម្រេចក្តីស្រមៃហើយ ដោយបានបើកហាងពេជ្រផ្ទាល់ខ្លួនមានយីហោថា៖ «Cheewelry Cambodia-ហាងលក់គ្រឿងអលង្ការ ឈីវែលរី ខេមបូឌា»៕

Related posts

Leave a Comment