គ្រប់គ្នាចាប់អារម្មណ៍រ៉ូបដែល Son Ye Jin បានជ្រើសរើសសម្រាប់រូបភាពអាពាហ៍ពិពាហ៍របស់នាង តែតម្លៃរាប់មុឺនដុល្លា

នៅមុនថ្ងៃរៀបការនៅថ្ងៃទី ៣១ ខែមីនា ភ្នាក់ងាររបស់ Son Ye Jin និង Hyun Bin បានបង្ហាញរូបថតអាពាហ៍ពិពាហ៍មួយចំនួន ហើយបានប្រកាសថាអាពាហ៍ពិពាហ៍របស់ពួកគេនឹងធ្វើឡើងជាលក្ខណៈឯកជន។

នៅក្នុងរូបភាពអាពាហ៍ពិពាហ៍ដែលចេញផ្សាយដោយទីភ្នាក់ងារនេះ Son Ye Jin និង Hyun Bin កំពុងតែញញឹមយ៉ាងភ្លឺស្វាងក្នុងឈុតអាវយឺត និងរ៉ូបអាពាហ៍ពិពាហ៍ ជាមួយស្នាមញញឹមដ៏មានក្តីសុខបំផុត របស់ពួកគេក្នុងថ្ងៃពិសេសមួយនេះ។
យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមនាំគ្នា ទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង រ៉ូបអាពាហ៍ពិពាហ៍របស់ Son Ye Jin ដែលក្នុងនោះ បានឲ្យដឹងថថា រូបនាង បានជ្រើសរើស រូ៉បពីរ ដោយរ៉ូបគ្មានដៃមាក់ប្រ៊េន Elie Saab និងរ៉ូបបិទស្មារបស់ Vera Wang ។

ទៀតសោត ក្នុងនោះ គេបានភ្ញាក់ផ្អើលនឹងតម្លៃ រ៉ូបអាពាហ៍ពិពាហ៍នាងជាមួយនឹង Elie Saab មានតម្លៃប្រហែល ៨០ លានវ៉ុន (ប្រហែល ៦៥,៨៦៤ ដុល្លារ)។ បន្ថែមពីនេះ រ៉ូបរបស់ Vera Wang ត្រូវបានគេដឹងថាមានតម្លៃជាមធ្យម ១០ លានវ៉ុន (ប្រហែល ៨,២៣៣ ដុល្លារ) ឬច្រើនជាងនេះ៕


Related posts

Leave a Comment