ចាំបានទេ? តួខ្យងស័ង្ខ កាលពី ១២ ឆ្នាំមុន ពេលនេះធំពេញវ័យ សង្ហាខ្លាំងណាស់ឃើញហើយបាក់ចិត្តស្រិបៗ

ជឿជាក់ថាប្រិយមិត្តច្បាស់ជាចាំជាមិនខានរឿងភាគបុរាណដ៏ល្បីមានចំណងជើងថា «សាំងថង» ឬហៅថារឿង ខ្យងស័ង្ខ ដែលជារឿងភាគល្បីល្បាញមួយក្រោមការផលិតឡើងពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ អ្វីដែលចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកទស្សនានោះ គឺតួអង្គសម្ដែងក្នុងរឿងមួយនេះសុទ្ធតែតួល្បីៗ និង មានរូបសម្បត្តិស្រស់ស្អាត។

ក្នុងនោះប្រិយមិត្តក៏ចាប់អារម្មណ៍ខ្លាំងដែរចំពោះតួអង្គ ខ្យងស័ង្ខ កាលនៅក្មេងដែលសម្ដែងដោយកុមារា Gino Chayanin ព្រោះថាកាលនោះ Gino អាយុត្រឹមតែ៣ ឆ្នាំប៉ុណ្ណោះហើយបានចូលខ្លួនសម្ដែងបាត់ទៅហើយ ទាំងដែលខ្លួនពុំទាន់ចេះអានអក្សរផង។
ជាមួយនឹងមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់របស់ Gino បានធ្វើឱ្យបណ្ដាអ្នកទស្សនាចាំមិនភ្លេចឡើយ។ ព្រោះតែភាពស្រស់ស្អាតខ្លាំងនោះ បាននាំចិត្តឱ្យមហាជនគិតថា ប្រសិនបើ Gino ធំពេញវ័យតើនឹងមានរូបសម្រស់ស្រស់ស្អាតកម្រិតណា?

ពេលវេលាចេះតែដើរទៅមុខ ពេលនេះ Gino ដែលធ្លាប់តែក្មេងប្រុសឃ្យូដនោះបានធំពេញរូបពេញរាងហើយ ដោយបច្ចុប្បន្នតារាប្រុសវ័យក្មេងរូបនេះមានអាយុ ១៦ ឆ្នាំហើយ។ បើនិយាយពីរូបសម្រស់ពេលពេញវ័យវិញ គឺថាស្រីៗឃើញហើយស្ទើរបាក់ចិត្តស្ទើរគ្រប់ៗគ្នា ពីព្រោះមុខមាត់របស់ Gino ស្រស់ស្អាតខ្លាំងដូចទេវបុត្រអ៊ីចឹង។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាតនេះបានធ្វើឱ្យ តារាប្រុសវ័យក្មេងរូបនេះទទួលបានការងារសិល្បៈជាហូរហែហើយក្ដាប់បានសុទ្ធតែតំណែងតួឯកទៀតផង៕ ចង់ដឹងថា Gino មានរូបរាងសង្ហាកម្រិតណា ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment