ចូលឆ្នាំត្រូវចំម៉ោង ១០ គត់ ហើយប៉ះចំទេវតាគង់ឈរនៅលើពាហនៈ ទំនាយថានឹងកើតមានហេតុភេទទាំងនេះឡើង

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍​ ១៣ កើត​ ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។

តាមសៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង ​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយទាំង ៣ ថ្ងៃ ​នៃថ្ងៃចូលឆ្នាំ​ថ្មី​ ឆ្នាំកាល និង ពេលវេលាដែលទេវតាចុះ ដែលមានដូចខាងក្រោម ៖

១- ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា ៖ ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជគណៈ ព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សារចិត្តច្រើនជាអនេក។

២- ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា ៖ ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយ នឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ។

៣- ទំនាយថ្ងៃឡើងស័ក ថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ៖ ឆាំ្ននោះពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្តីសុខ នឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាម និង បច្ចាមិត្រគ្រប់ទិសទី និង មានជ័យជំនះគ្រប់ពេលវេលា។ ទឹកភ្លៀងទឹកទន្លេធំ តែមានកើតចោរឃ្មួយ ចោរលួចចោរប្លន់ច្រើន។

៤- ពេលវេលាមហាសង្ក្រាន្ត ចូលឆាំ្ននៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេពធីតាឈរនៅលើពាហនៈ ទំនាយថា ៖ បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្តជាអនេកកប្បការ។គួរឱ្យដឹងផងដែរថា ទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

គួរឱ្យដឹងផងដែរថា ទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

Related posts

Leave a Comment