ឆ្លាតណាស់! អាយុទើបជាង ៣ ឆ្នាំ ម៉ូម៉ូ កូនស្រី គង់ ចាន់ស្រីមុំ រៀនបានពិន្ទុ A+

នាងតូច ម៉ូម៉ូ កូនស្រីសំណព្វចិត្តរបស់តារាសម្ដែង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា កន្លងមកតែងតែធ្វើឱ្យមហាជនក្នក់ក្នាញ់ចំពោះភាពឆ្លាតវៃ ជាមួយនឹងកាយវិការក្រមិមក្រមើម ក៏ដូចជាមុខមាត់ដ៏ឃ្យូតគួរឱ្យក្នាញ់របស់នាងតូចជាខ្លាំង។

និយាយដល់ភាពឆ្លាតវៃ នាងតូច ម៉ូម៉ូ មិនត្រឹមតែជាក្មេងឆ្លាតពូកែសម្ដីនៅខាងក្រៅទេ ប៉ុន្ដែចំពោះការសិក្សារៀនសូត្រវិញ នាងតូចរូបនេះក៏ឆ្លាតវៃគួរឱ្យសរសើរមិនធម្មតាដែរ។ តួយ៉ាងលទ្ធផលការសិក្សារបស់អូន ម៉ូម៉ូ គឺបានពិន្ទុ A+ ដែលជាលំដាប់ពិន្ទុល្អបំផុតថែមទៀតផង។

ទើបតែអាយុជាង ៣ ឆ្នាំសោះ កូនស្រីបណ្ដូលចិត្តរបស់តារាសម្ដែង គង់ ចាន់ស្រីមុំ រូបនេះ មិនត្រឹមតែអាចទាញប្រជាប្រិយភាពឱ្យមហាជនស្រឡាញ់ចូលចិត្តខ្លាំងទេ តែនាងតូចក៏មានភាពវៃឆ្លាតរឿងរៀនសូត្រគួរឱ្យសរសើរផងដែរ៕

Related posts

Leave a Comment