រយៈពេលជាងមួយខែទៅហើយ បន្ទាប់ពី ម.រ.ណ.ភា.ព របស់តារាសម្តែងស្រី Tangmo ប៉ុន្តែភាពគួរឲ្យស្រលាញ់ និងទង្វើល្អរបស់នាង នៅតែស្ថិតក្នុងចិត្តមនុស្សគ្រប់គ្នា ជាពិសេស លោក Bird ដែលជាមិត្តប្រុសរបស់នាង ក៏នៅតែចេញមកបង្ហាញនូវក្នុងការចងចាំល្អៗ នៅលើបណ្ដាញសង្គម គ្រប់ពេលវេលា។
ម៉្យាងវិញទៀត ថ្មីៗនេះ លោក Bird ថែមទាំងបានបង្ហោះរូបភាព នៃសំបុត្រមួយ ដែលជាការសរសេរដោយដៃរបស់ Tangmo និងបានសរសេរសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្នុងអំឡុងខែកុម្ភៈកន្លងទៅ ទៅដល់លោក Bird ជាមួយនឹងសារថា៖
To… Bird (2022) Happy Valentine’s day រីករាយថ្ងៃបុណ្យពីក្តីស្រលាញ់អរគុណចំពោះក្ដីស្រលាញ់ដែលបានផ្ដល់ឲ្យ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ #ស្រលាញ់ដូចមិនធ្លាប់ស្រលាញ់អ្នកណា។ អ្នកមានតម្លៃនៃខ្លួនឯង មានតម្លៃសម្រាប់ខ្ញុំ ។ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ថែរក្សាសុខភាពឲ្យបានល្អ។ ក្នុងករណីដែលសុបិនក្លាយជាការពិត ដូច្នេះខ្ញុំអាចនៅ និងលេងជាមួយកូនៗបានយូរ
លើសពីនេះ Bird ក៏បានសរសេរ Caption និងបង្ហាញអារម្មណ៍ស្រលាញ់ ទៅដល់ Tangmo ខណៈអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បាននាំគ្នាជួយគាំទ្រ ក៏ដូចជាលើកទឹកចិត្តចំពោះលោក ជានិច្ច៕