នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ នេះ មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងជុំវិញករណីបុរសម្នាក់ កំពុងតែហាត់ប្រាណលើកដុំដែក សង្ស័យអស់កំលាំង ត្រូវដុំដែកហាត់ប្រាណ សង្កត់-កស្លា-ប់ភ្លាមៗនៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីប្រភពព័ត៌មានមួយ ដែលមានឈ្មោះ CSK News 24h បានឱ្យដឹងថា នៅវេលាម៉ោង ០៩:៤០ នាទីព្រឹក ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ យុវជនខាងលើ មានវ័យជាង ២០ ឆ្នាំ បានហាត់ប្រាណលើកដុំដែកសង្កត់-កស្លាប់ នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ០៥ ផ្លូវលេខ ០៤ ភូមិ ៥ សង្កាត់ទឹកថ្លា ខណ្ឌសែន រាជធានីភ្នំពេញ។

លុះនៅថ្ងៃកើតហេតុខាងលើ ម្ចាស់ផ្ទះបានទាក់ទងជនរងគ្រោះ តែគ្មានអ្នកទទួល ទើបតេទៅបងប្អូននៅជិតខាងឱ្យជួយមើល ទើបឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយដុំដែកហាត់ប្រាណ ធ្លាក់លើបំពង់-កស្លាប់ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និង ធ្វើកោសល្យវិច័យ។ ភ្លាមៗនោះ កម្លាំងនគបាលជំនាញ បានឱ្យដឹងថា សពពិតជាស្លាប់ដោយសារដុំដែកធ្លាក់សង្កត់លលើពិតប្រាកដមែន ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុ រួចប្រគល់សពទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីខ្មែរនៅឯស្រុកកំណើត៕