ជំទាវ ស្រីអយ ស្លុ-តចិត្តខ្លាំង ក្រោយឪពុកដួលសន្លប់បញ្ជូនទៅពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ ដោយសារជំងឺនេះ

នៅយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ លើគណនីហ្វេសប៊ុករបស់អតីតតារាកំប្លែងស្រី ដែលមានងារជាជំទាវ ស្រីអយ បានជួបរឿងដ៏ស្លុតចិត្តខ្លាំង ដោយលោកឪពុករបស់អ្នកនាងមានបញ្ហាសុខភាពដួលសន្លប់បានបញ្ជូនទៅមន្ទីរពេទ្យ និង ត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ធ្វើការវះកាត់ភ្លាមៗ។

ក្នុងនោះ ជំទាវ ស្រីអយ បានបង្ហោះរូបភាពសភាពឪពុកកំពុងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយសារថា ៖ «សូមវត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយថែរក្សាប៉ាខ្ញុំផង សូមការវះកាត់ប្រកដដោយសុវត្ថិភាព កូនចៅ នៅចាំប៉ា»។ ជាមួយគ្នានោះដែរ បើតាមរយៈការខមមិន ជំទាវ ស្រីអយ ក៏បានបញ្ជាក់ឱ្យដឹងថា លោកឪពុករបស់អ្នកនាងមានជំងឺស្ទះសរសៃបេះដូង។

ក្រោយទទួលដំណឹងនេះដែរ មហាជន ក៏ដូចអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការព្រួយបារម្ភសួរសុខទុក្ខ ព្រមទាំងជូនពរដល់ឪពុករបស់អ្នកនាងឆាប់បានធូរស្បើយពីជំងឺវិញផងដែរ៕

Related posts

Leave a Comment