ឈឺចិត្តតិចអី ចាប់បានប្រពន្ធលួចស.ហ-ាយស្មន់ជាមួយ​ជនអនាថា​ក្នុងឡាន

រឿង​ហេតុ​ដ៏​ស្លុត​ចិត្ត​មួយ បាន​កើត​មាន​ឡើង​លើ​គ្រូ​បង្វឹក​​ឯកជន​ម្នាក់ ដែល​ទប់​ចិត្ត​ខ្លួន​ឯង​មិន​បាន​រហូត​បង្ក​ជា​ហិង្សា ក្រោយ​លោក​ចាប់​បាន​នឹង​ភ្នែក ឃើញ​ប្រពន្ធ​កំពុង​លួច​សហាយ​ស្មន់​ជាមួយ​នឹង​ជន​អនាថា​ម្នាក់។

តាម​រយៈ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឱ្យ​ឃើញ​ពី​បុរស​រូប​នោះ ដើរ​ទៅ​កន្លែង​ចត​ឡាន រួច​លួច​សម្លឹង​តាម​កញ្ចក់​មុខ​ឡាន ឃើញ​ស្ដែងៗ​នឹង​ភ្នែក ភរិយា​បណ្ដូល​ចិត្ត​កំពុង​តែ​លួច​ផិត​ក្បត់​ជាមួយ​នឹង​ប្រុស​ថ្មី។

ដោយ​ក្ដី​ខឹង​សម្បា រូប​លោក​ក៏​បាន​ដើរ​ទៅ​វាយ​កញ្ចក់​មុខ​ឡាន​ផាំងៗ មុន​បើក​ទ្វារ​ឡាន រួច​វារ​ចូល​ទៅ​ខាង​ក្នុង​វាយ​ដំ​លើ​បុរស​ជា​សហាយ​ស្មន់​រូប​នោះ។ បើ​តាម​សម្ដី​បុរស​ជា​ប្ដី​បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ លោក​ស្មាន​តែ​ជា​ករណី​រំលោភ ប៉ុន្តែ​ក្រោយ​ភរិយា​លោក​សារភាព​ថា នេះ​គឺ​ជា​ការ​យល់ព្រម​ទាំង​សង​ខាង មិន​មាន​ការបង្ខំ​នោះ​ឡើយ។

ស្ត្រី​ជា​ភរិយា ដែល​ជា​អ្នក​កាន់​សាសនា​ម្នាក់ បាន​ប្រាប់​មិត្ត​របស់​នាង​ថា នាង​ទទួល​សារ​ពី​ព្រះ ឱ្យ​ជួយ​ដល់​ជន​អនាថា​ដែល​នាង​បាន​ជួប ហើយ​នាង​ក៏​បាន​ថ្លែង​ប្រាប់​ប៉ូលិស​ដែរ​ថា នាង​រីករាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​កំពុង​ជួប​ទុក្ខ តាម​រយៈ​​ព្រះ​វិហារ​ដែល​នាង​តែ​ងតែ​ទៅ​នោះ​ឯង។

ក្រោយ​ស្ដាប់​ចម្លើយ​របស់​ស្ត្រី​ជា​ប្រពន្ធ​រួច​មក មហាជន​តាម​បណ្ដាញ​សង្គម​ជាច្រើន​បង្ហាញ​ការ​ហួស​ចិត្ត​គ្រប់ៗ​គ្នា៕

Related posts

Leave a Comment