ឈ្មោះពេញកូនប្រុស ទូច ស្រីល័ក្ខ វែងអស់ទាស់ តែមានលាយឈ្មោះខ្មែរយ៉ាងពីរោះ

ដ្បិតថាពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀង តូច ស្រីល័ក្ខ និង អតីតប្ដីជាជនជាតិបងបរទេសនោះ បានប្រេះឆាអស់និស្ស័យជាប្ដីប្រពន្ធទៅហើយចុះ ប៉ុន្ដែក្នុងនាមជាស្រ្តីមេម៉ាយម្នាក់ ទូច ស្រីល័ក្ខ មើលថែរក្សា ប្រៀបប្រដៅអប់រំកូនប្រុសយ៉ាងល្អបំផុត មិនឱ្យគេរស់នៅខ្វះភាពកក់ក្ដៅឡើយ។

និយាយដល់កូនប្រុសតារាចម្រៀង ទូច ស្រីល័ក្ខ ត្រូវបានគេដឹងថា អូនតូចគឺជាក្មេងឆ្លាត និង រៀនពូកែម្នាក់នៅក្នុងលាសា។ ជាក់ស្ដែងថ្មីៗនេះ អ្នកម៉ាក់ដ៏ស៊ីវិស័យខាងលើ បានបង្ហាញតារាងពិន្ទុកូនប្រុសបណ្ដូលចិត្ត ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ពីសាលាអន្តរជាតិមួយកន្លែង ដែលក្នុងនោះ ទូច ស្រីល័ក្ខ ថែមទាំងប្រើពាក្យមោទកភាពចំពោះកូនថា ៖ «ពិតជារីករាយណាស់សម្រាប់ខ្ញុំជាម្តាយ កូនប្រុសរបស់ខ្ញុំប្រឡងបានជាប់លេខបីហើយ គាត់ពិតជាសន្យាថាធ្វើឱ្យបានសម្រាប់ការប្រឡងហ្នឹង ឥឡូវគាត់ធ្វើបានល្អណាស់ កូនប្រុសម្តាយ»។ដោយឡែកក្រៅពីអបអរលទ្ធផលដ៏គាប់ប្រសើររបស់អូនតូចហើយនោះ មហាជនអ្នកគាំទ្រហាក់នាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈ្មោះពេញរបស់កូនប្រុស ទូច ស្រីល័ក្ខ ដែលមានច្រើនព្យាង្គ មានទាំងឈ្មោះបែបបរទេស និង ខ្មែរលាយគ្នា។

យោងតាមតារាងកិត្តិយសរបស់សាលាអន្តរជាតិខាងលើ កូនប្រុស ទូច ស្រីល័ក្ខ មានឈ្មោះពេញយ៉ាងពីរោះថា ខ្វាមេន ម៉ាខាណេសមហារិទ្ធិយ៉ែម ៕

Related posts

Leave a Comment