តារាស្រី Margie និង New Clear មិនត្រឹមតែជាតារាល្បី មានអ្នកគាំទ្រច្រើននោះទេ តែអ្នកទាំងពីរក៏ជាតារាស្រីដែលរស់នៅក្នុងត្រកូលអភិជនមានទ្រព្យស្ដុកស្ដម្ភផងដែរ។ មកទល់ពេលនេះ អ្នកទាំងពីរ ក៏បានរៀបការ និង ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនដ៏ស្រស់ស្អាតដូចគ្នា។
យ៉ាងណាមិញ សម្រាប់កូនៗរបស់តារាស្រីទាំងពីររូបនេះ បើទោះបីជាពួកគេមិនបានមើលថែផ្ទាល់ដៃគ្រប់ពេលក៏ដោយ តែពួកគេក៏បានចំណាយលុយរកអ្នកមើលថែកូនល្អៗ មានបទពិសោធន៍ក្នុងការមើលថែក្មេង ឱ្យមកជួយមើលថែកូនៗរបស់ពួកផងដែរ។
ក្នុងនោះដែរ ជឿជាក់ថា មហាជនប្រាកដជាចង់ដឹងជាក់ជាពុំខាននោះទេ ពីតម្លៃប្រាក់ខែដែល តារាស្រី Margie និង តារាស្រី New Clear បានចំណាយលើអ្នកមើលថែកូនរបស់ពួកគេ។
១. សម្រាប់ថ្លៃអ្នកមើលថែកូនៗរបស់តារាស្រី Margie និង លោក Pok Mindset ទទួលបានប្រាក់ខែ ក្នុងមួយខែ ៨០០ ដុល្លារ និង នៅមានប្រាក់លើកទឹកចិត្តផ្តល់ឱ្យផ្សេងៗទៀត។
២. សម្រាប់តម្លៃប្រាក់ខែអ្នកមើលថែកូនៗរបស់តារាស្រី New Clear និង DJ Petjah វិញ ក្នុងមួយខែទទួលបានជាង ៦០០ ដុល្លារ និង មានប្រាក់លើកទឹកចិត្តជាច្រើនទៀត៕