ញាក់សាច់! គ្រាន់តែអាវក្រៅ វណ្ណដា ពាក់មួយនេះ តម្លៃរហូតដល់រាប់ពាន់ដុល្លា

មហាជនអ្នកគាំទ្រសុទ្ធសឹងតែបានជ្រាបហើយថា បច្ចុប្បន្នតារាចម្រៀងប្រុស Original Song លោក វណ្ណដា កាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀង ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសន្ទុះនៃការស្រឡាញ់គាំទ្រពីយុវវ័យខ្លាំងឡើងជាមួយស្នាដៃនៃបទថ្មីៗរបស់លោក។
ម្យ៉ាងវិញទៀត ស្របពេលដែលតារាចម្រៀង Original Song រូបនេះ កំពុងតែឆ្ពោះទៅកាន់ភាពជោគជ័យលើវិស័យសិល្បៈនេះកាន់តែខ្លាំងឡើង បើក្រឡេកទៅជីវិតឯកជនរបស់លោកវិញ សព្វថ្ងៃគេសង្កេតឃើញលោករស់នៅកាន់តែហាយសូរ ប្រើប្រាស់របស់ទំនើបប្រ៊េនៗមានតម្លៃថ្លៃៗជាមួយនឹងស្ទីលលេងខ្លួនដ៏ស្រស់សង្ហាទាំងការឡើងឆាកប្រគំតន្ដ្រី និង ទៅណាមកណាប្រចាំថ្ងៃចាយជីវិតបែបអភិជនខ្លាំង។

ដោយឡែកថ្មីៗនេះ តារាចម្រៀងដ៏ល្បីវ័យ ២៥ ឆ្នាំរូបនេះ ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ចំពោះស្ទីលលេងខ្លួនយ៉ាងហាយសូរជាមួយនឹងឈុតបំពាក់លើរូបរាងដ៏សង្ហារបស់លោក បង្ហោះលើបណ្ដាញសង្គម ដែលឃើញថាជាឈុតម៉ាកល្បីស្រស់ស្អាតទាក់ទាញខ្លាំង។

យ៉ាងណាមិញ បើតាមការពិនិត្យមើលតម្លៃលើទីផ្សារ គ្រាន់តែ Jacket ម៉ាកល្បី Gucci x Balenciaga មួយដែលលោកពាក់នោះឈ្មោះថា The Hacker Project Hacker BB Puffer Jacket មានតម្លៃថ្លៃខ្លាំង គឺប្រមាណជាង ៤ ពាន់ដុល្លារឯណោះ៕

Related posts

Leave a Comment