ដល់-ក! Sand ពន្លះមហាជនមួយចុកវិញ រឿងព្រួតដៀលខ្លួនចេញដើរលេងសប្បាយ ទាំងក្តី Tangmo មិនទាន់ចប់

ប្រិយមិត្តប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ នូវភេទបី ៣ នាង Sand ដែលជាជនត្រូវគេសង្ស័យក្នុងចំណោមអ្នករួមទូក ៥ នាក់ នៅក្នុងរឿងរ៉ាវការស្លាបរបស់តារាស្រី Tangmo ដោយថ្មីៗនេះ នាងត្រូវបានតុលាការឃាត់ខ្លួនផងដែរ តែត្រូវរួចក្រៅឃុំវិញ ព្រោះតែការធានាខ្លួន។

យ៉ាងណាមិញ មុននឹងត្រូវតុលាការឃាត់ខ្លួននេះ មហាជនជាច្រើនបានក្តៅក្រហាយព្រួតគ្នាពន្លះ Sand មួយសាររួចទៅហើយ ព្រោះគេឃើញមានធ្លាយឃ្លីបរបស់នាងមួយកំពុងជប់លៀងសប្បាយហ៊ឺហារជាមួយមិត្តភក្តិ ហាក់មិនខ្វល់អ្វីឡើយ ទាំងដែលរឿងក្តីរបស់ Tangmo មិនទាន់បានចប់សព្វគ្រប់នៅឡើយ។

ដោយឡែក កាលពីថ្មីៗនេះ ខណៈ Sand មករាយការណ៍ប្រាប់ប៉ូលិស បន្ទាប់ពីបាននៅក្រៅឃុំ នាងក៏បានឆ្លៀតឱ្យសម្ភាសទៅអ្នកកាសែត ព្រមទាំងបានតបរឿងផឹកស៊ីជប់លៀងនេះទៀតផង ដែលចម្លើយរបស់នាងធ្វើឱ្យគេហួសចិត្តតែម្តង។

នាងបានឱ្យដឹងថា នាងគឺពិតជាបានទៅដើរលេងពិតមែន ហើយហេតុអីត្រូវហាមមិនឱ្យនាងដើរលេង ចង់ឱ្យនាងនៅស្ងៀមតែមួយកន្លែងឬយ៉ាងណា? នាងចង់ដឹងណាស់ រឿងហួសមកជាងមួយខែហើយ ហេតុអ្វីនាងដើរលេងមិនបាន នាងចង់ឱ្យមហាជនយកចិត្តមកគិតពីចំណុចរបស់នាងនៅពេលនេះសាកមើល ការបាត់បង់មិត្តភក្តិ្កក៏វាសោកស្តាយពិបាកចិត្តណាស់ទៅហើយ មិនមានអ្នកណាចង់ឱ្យកើតនោះទេ មកជួបរឿងបែបនេះទៀតក៏យ៉ាប់ណាស់ទៀត ហើយវាចាំបាច់ដែលនាងត្រូវប្រើប្រាស់ជីវិតបន្តទៅមុខទៀត នាងមិនចង់រស់នៅជាមួយអតីតកាលរហូតទេ៕

Related posts

Leave a Comment