ដំណឹងសោកសៅ! កូនប្រុសភ្លោះម្នាក់របស់ Cristiano Ronaldo បានទទួលម.រ.ណ.ភាព ទៅហើយ

ថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានប្រកាសដំណឹងដ៏ក្រៀមក្រំរបស់ខ្លួន រួមទាំងមិត្តស្រី នាង Georgina Rodriguez ដែលអ្នកទាំងពីរ បានបា.ត់.ប.ង់កូនភ្លោះម្នាក់ ដែលទើបនឹងកើតនៅលើទំព័រផ្ទាល់ខ្លួន។

ក្នុងនោះដែរ លោក Cristiano Ronaldo បានបង្ហោះសារមួយ នៅថ្ងៃទី ១៨ ខែមេសាកន្លងទៅនេះ ដោយបានលើកឡើងថា៖
វាជាសេចក្តីសោកស្ដាយជាខ្លាំង ដែលពួកយើងប្រកាសថា កូនប្រុសរបស់យើងបានទទួលម.រ.ណ.ភាព នេះជាទុ.ក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ឪពុកម្តាយគ្រប់រូប។ កូនស្រីដែលទើបនឹងកើតរបស់យើង បានផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និងសេចក្តីរីករាយដល់យើង។ យើងសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលបាន ការគាំទ្រ និងការថែទាំដោយជំនាញរបស់ពួកគេ។ គ្រួសាររបស់យើងកំពុងទទួលការបាត់បង់ សូមអនុញ្ញាតឱ្យមានឯកជនភាពក្នុងអំឡុងពេលដ៏លំបាកនេះផង។
យ៉ាងណាមិញ ចំពោះដំណឹងដ៏សោកស្ដាយនេះ មិត្តៗ ព្រមទាំងអ្នកគាំទ្រទាំងឡាយ បានផ្ញើនូវការលើកទឹក និងចូលរួមរំលែកទុក្ខដល់រូបលោក ក៏ដូចជាក្រុមគ្រួសារទាំងមូល ដែលបានបា.ត់ប.ង់សមាជិកថ្មីម្នាក់ ផងដែរ៕

Related posts

Leave a Comment