តាមពិត សុតធីតា តែងខ្លួនប្រពៃណីឥណ្ឌាថ្ងៃមុន ត្រៀមសម្ដែងក្នុងស្នាដៃបទចម្រៀងថ្មីដ៏មានកិត្តិយសនេះ…

កាលពីថ្មីៗកន្លងទៅ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈ មានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញរូបភាពរបស់តារាស្រី ៣ រូប បានធ្វើការតុបតែងខ្លួនស្លៀកឈុតបែបប្រពៃណីឥណ្ឌាយ៉ាងស្រស់ស្អាតប្លែកខ្លាំង ដែលក្នុងនោះមាន Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា អតីត Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា និង អ្នកនាង កាតុ។

រូបភាពនោះ ពិតជាឆក់បានចំណាប់អារម្មណ៍មហាជន និងមានការលាន់មាត់សរសើរខ្លាំង ព្រោះតែអ្នកទាំងបីតុបតែងខ្លួនក្នុងឈុតនេះ ស្អាតប្លែកខ្លាំងមើលសឹងតែមិនស្គាល់ ព្រោះតែមើលទៅដូចជនជាតិឥណ្ឌាពិតៗអ៊ីចឹង។ ក្នុងនោះដែរ ក៏បានឱ្យដឹងថាអ្នកទាំងបីកំពុងរួមការងារជាមួយគ្នា ប៉ុន្តែក៏ពុំបានបញ្ជាក់ឱ្យថាជាការងារសម្ដែងអ្វីនោះទេ។

ដោយឡែកថ្មីៗនេះ បើតាមការបង្ហោះលើបណ្ដាញសង្គមរបស់ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា ក៏បានឱ្យដឹងថា កញ្ញា និងតារាស្រីពីររូបនេះ ធ្វើការតុបតែងខ្លួនបែបប្រពៃណីឥណ្ឌាយ៉ាងទាក់ទាញនោះ គឺកំពុងតែតៀមចូលរួមសម្ដែងនៅក្នុងបទចម្រៀងថ្មីមួយ ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងនោះ ប៉ូគឹមថេង សុតធីតា បានរៀបរាប់ពីអារម្មណ៍រំភើប និងមានកិត្តិយស ដែលបានសម្ដែងក្នុងបទចម្រៀងនេះផងដែរថា ៖ «នាងខ្ញុំសូមអរគុណច្រើនសម្រាប់ការផ្តល់កិត្តិយសក្នុងនាមជាតារាសម្តែងដែលមានវត្តមាននៅក្នុងបទចម្រៀងក្រោមស្នាដៃនិពន្ធរបស់សម្តេចពុក»៕

Related posts

Leave a Comment