ត្រឹម ៣ ឆ្នាំ Sprite ប្តូរវាសនា ពីក្មេងលក់ពោតតាមផ្លូវ ក្លាយជាតារារ៉េបល្បីបំផុតនៅថៃ

មហាជនខ្លះប្រាកដជា បានស្គាល់មកហើយ ពីតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំស្រុកថៃគឺ Sprite អាយុ ១៥ ឆ្នាំ រស់នៅខេត្ត Chachoengsao ប្រទេសថៃ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់តារារ៉េបវ័យក្មេងរូបនេះវិញ មុននឹងឈានជើងក្លាយជាតារារ៉េបល្បី និង មានមហាជនស្គាល់រាប់លាន់នាក់នោះ គឺរូបគេបានឆ្លងកាត់ជីវិតលំបាក់ជាច្រើនស្ទើរមិនគួរឱ្យជឿ។

តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ កាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា Sprite ដំបូងឡើយគ្រាន់តែជាកូនអ្នកអនាម័យនៅក្នុងមន្ទីរពេទ្យមួយកន្លែងតែប៉ុណោះនៅក្នុងប្រទេសថៃ និង មានឪពុកជាអ្នកបើកឡានដឹកភ្ញៀវឱ្យគេ។ រីឯ Sprite វិញ ទំនេរពីការសិក្សា តែងលក់ពោតផ្ទុះតាមផ្លូវ និងតាមការប្រគុំតន្រ្តីនានានៅក្នុងស្រុក ពេលយប់។ យ៉ាងណាមិញ ពាក្យចាស់លោកពោលថា «វាសនាមនុស្សមិនអាចមើលឃើញទេ» នៅអាយុ ១២ ឆ្នាំ Sprite បានចូលរួមនៅក្នុងកម្មវិធីល្បីរបស់ថៃមួយដែលមានឈ្មោះថា «Super 10»។ ក្នុងកម្មវិធីនោះ តារាប្រុសរូបនេះ បានបញ្ចេញសមត្ថភាពច្រៀងជាលើកដំបូង ដើម្បីដូរយកគ្រែពីរជាន់ឱ្យម្តាយ ព្រោះគ្រានោះ ជីវភាពគ្រួសាររបស់ Sprite ខ្វះខាតខ្លាំង ផ្ទះលិចទឹក គ្មានគ្រែសម្រាកស្រួលបួលឡើយ។

អ្វីដេលភ្ញាក់ផ្អើលនោះ ចាប់តាំងពី Sprite បានបញ្ចេញសមត្ថភាពនៅកម្មវិធី «Super 10» នោះមក រូបគេក៏ចាប់ផ្តើមទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសំឡេងច្រៀងយ៉ាងគ្រលួច ហើយថែមទាំងទទួលបានការអាណិតស្រឡាញ់ពេញចិត្តពីមហាជនជាច្រើន រហូតមានប៉ុស្តិ៍ទូរទស្សជាច្រើនបានហៅគេទៅចូលរួមកម្មវិធីរបស់ពួកគេ ។ ដោយឡែក អ្វីដែលធ្វើឱ្យ Sprite កាន់តែល្បីរន្ទឺរខ្លាំងរហូតធ្វើឱ្យមហាជនចាំមុខមិនភ្លេចនោះគឺ អំឡុងតារាប្រុសវ័យក្មេងរូបនេះ ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងតារារ៉េបដែលមានឈ្មោះថា « Show Me The Money Season 2 » ។ ស្ទីលច្រៀងរ៉េបដ៏ទាក់ទាញរបស់ Sprite បានធ្វើឱ្យរូបគេទទួលបានជ័យលាភីនៅក្នុងកម្មវិធីល្បីមួយនេះថែមទៀតផង។ អ្វីដែលចាប់អារម្មណ៍ បើគិតពីរយៈពេលនៃការឈានជើងចូលសិល្បៈ Sprite ទើបតែប្រឡូកត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ តែតារាវ័យក្មេងនេះឆក់បានប្រជាប្រិយភាពល្បីរន្ទឺក្នុងវិស័យសិល្បៈ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Sprite បានផ្លាស់ប្តូជីវិតមកកាន់តែឆ្ងាយ រហូតអ្នកគាំទ្រគ្រប់គ្នានឹកស្មានមិនដល់ ពោលគឺពីកុមារលក់ពោតផ្ទុះតាមវត្ត ក្លាយខ្លួនជាតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំប្រទេសថៃ។ កន្លងមក រាល់បទចម្រៀងដែល Sprite ច្រៀងមួយបទៗ មានការគាំទ្រយ៉ាងផុសផុលពីបណ្ដាមហាជនទាំងក្នុង និង ក្រៅប្រទេស៕

Related posts

Leave a Comment