ថតរឿងជាមួយគ្នាសុខៗ បែរស្រឡាញ់គ្នាមែនទែន រហូតបានរៀបការ

មកទល់ពេលនេះ មានតារាប្រុសស្រីមិនតិចនោះទេ ដែលបានប្រទះស្នេហ៍ពិតជាអ្នកសិល្បៈដូចគ្នា។ ជាពិសេសគូប្តីប្រពន្ធតារាដែលបានជួបគ្នាសាងនិស្ស័យបន្ទាប់ពីរួមការងារជាមួយគ្នាមក។ ក្នុងនោះដែរមានគូស្នេហ៍តារា ៣ គូ ដែលផ្តើមជីវិតគូចេញពីការរួមការងារជាមួយគ្នានៅក្នុរង្វង់សិល្បៈ។ តារាប្រុសស្រីទាំង ៣ គូនោះរួមមាន ៖

១. តារាស្រី Jooy Warattaya និង ស្វាមី DJ Push

ធ្មេចបើកៗ មកទល់ពេលនេះជាង ៣ ឆ្នាំទៅហើយ ដែលតារាស្រី Jooy Warattaya និង DJ Push បានរៀបការ និង រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ បើទោះបីជាពេលនេះអ្នកទាំងពីរមិនទាន់មានកូនក្តី តែពួកគេមិនដែលមានការរង្គោះរង្គើរឿងអ្វីក្នុងគ្រួសារឡើយ។ ដោយឡែក បើក្រឡេកទៅមើលពីជីវិតស្នេហ៍ពិតរបស់អ្នកទាំងពីរមុននឹងរៀបការក្លាយជាប្តីប្រពន្ធ ដំបូងឡើយអ្នកទាំងពីរគ្រាន់តែជាអ្នករួមការងារ ឬ ថតរឿងជាមួយគ្នាតែប៉ុណ្ណោះ ដោយហេតុតែនិស្ស័យក៏ជំរុញឱ្យអ្នកទាំងពីស្រឡាញ់គ្នារហូតបានក្លាយជាគូប្តីប្រពន្ធយ៉ាងពេញមុខពេញមាត់។

២. តារាស្រី Koy Rachwin និង ស្វាមី Toon bodyslam

ដោយឡែក តារាស្រី Koy Rachwin និង លោក Toon Bodyslam ក្រោយពីរៀបការជាមួយគ្នាអស់រយៈពេលជាង ២ ឆ្នាំ ពេលនេះអ្នកទាំងពីរកំពុងតែសាងគ្រួសារដ៏កក់ក្តៅជាមួយគ្នា ថែមទាំងកំពុងតែមានសមាជិកថ្មីកូនដំបូងចូលមកទៀតផង។ មហាជនខ្លះប្រហែលមិនដឹងទេថា វាជានិស្ស័យណាស់សម្រាប់គូប្តីប្រពន្ធរបស់អ្នកទាំងពីរ ព្រោះដំបូងឡើងគ្រាន់តែជាអ្នកដទៃដែលធ្លាប់រួមការងារសិល្បៈជាមួយគ្នាតែប៉ុណ្ណោះ ចុងក្រោយក៏ចាប់ផ្តើមស្គាល់គ្នាបង្កើតទំនាក់ទំនងរហូតក្លាយជាសង្សារនឹងគ្នា ៩ ឆ្នាំ ទើបអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការ។

តារា
ថតរឿងជាមួយគ្នា តែតារាទាំងនេះ បែរស្រឡាញ់គ្នាមែនទែន រហូតបានរៀបការ
អត្ថបទដោយ​៖ Sorphors មេសា ៣, ២០២២

៣. តារាស្រី Yui Chiranan និង ស្វាមី Than Thanakorn
ចំពោះតារាស្រី Yui Chiranan និង ស្វាមី Than Thanakorn ក៏មិនខុសនឹងតារាស្រីផ្សេងទៀតដែរ មកទល់ពេលនេះ នាង និង ស្វាមីបានរៀបការសាងសុភមង្គលជាមួយគ្នា ២ ឆ្នាំហើយ។ ដោយឡែក ប្រវត្តិស្នេហ៍របស់អ្នកទាំងពីរក៏ផ្តើមចេញពីទំនាក់ទំនងក្នុងនាមជាដៃគូសម្ដែងជាមួយគ្នា លុះរួមការងារគ្នាយូរៗទៅក៏បានក្លាយជាសង្សារ រហូតចាប់ដៃគ្នាចូលរោងការថែមទៀតផង៕

Related posts

Leave a Comment