ថ្មីចែស! ផ្អើលរឿងបាយដំណើបស្វាយទុំ ឥឡូវថៃរកនឹកឃើញចេញមុខម្ហូបថ្មីប្លែក គឺឆាក្តៅស្វាយទុំ

ថ្មីៗនេះ ប្រជាប្រិយរបស់ស្វាយទុំ ហាក់កំពុងស្ទុះល្បីយ៉ាងខ្លាំងនាប្រទេសថៃ ក្រោយពីតារា Rapper ស្រី Milli បានយកបាយដំណើបស្វាយទុំទៅញ៉ាំលើឆាកតន្រ្តីអន្តរជាតិ Caochella ប្រចាំឆ្នាំ ២០២២​ កន្លងទៅនេះ។
ក្នុងនោះ ទាំងបង្អែមបាយដំណើបស្វាយទុំ និង ស្វាយទុំធម្មតា កំពុងតែត្រូវបានប្រជាជនថៃសម្រុកទៅទិញភ្លក់យ៉ាងគំហុកតែម្តង ដែលធ្វើឱ្យទីផ្សារស្វាយរបស់ថៃបានហក់ឡើងម្តងទៀត បន្ទាប់ពីបានលិចលង់ជាយូរនោះ។

យ៉ាងណាមិញ ជាមួយគ្នានេះ ខណៈស្វាយទុំកាន់តែកាន់តែល្បី មានមនុស្សមួយចំនួន ជាពិសេសគឺម្ចាស់ហាងអាហារ ក៏បានព្យាយាមបង្កើតមុខម្ហូបថ្មីៗទាក់ទងនឹងស្វាយនេះផងដែរ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ និង តាមឱ្យទាន់ព្រឹត្តការណ៍របស់សង្គម។
ក្នុងនោះ មុខម្ហូបថ្មីដែលគេកំពុងចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺឆាក្តៅស្វាយទុំ ដែលមើលទៅពិតជាប្លែកមិនតិចនោះទេ​ ហើយចំណែករសជាតិក៏ប្លែកមិនចាញ់សម្រស់ប៉ុន្មានដែរ។

យ៉ាងណាមិញ មុខម្ហូបថ្មីមួយនេះ នៅមិនទាន់មានអ្នកហ៊ានភ្លក់ច្រើននៅឡើយទេ​ ព្រោះគេមិនសូវជាធ្លាប់នឹងរសជាតិវាប៉ុន្មានឡើយ ប៉ុន្តែក៏មានអ្នកខ្លះដែលបានភ្លក់ហើយ ក៏បានទម្លាយថា មានរសជាតិប្លែក ពោលគឺហឹរ លាយឡំនឹងជូរផ្អែម ចម្លែកមាត់ម្យ៉ាងដែរ៕

Related posts

Leave a Comment