តារាកម្សាន្ត÷ ស្របពេលដែលដំណើរការរឿងក្តីស្វែងការពិតនៅពីក្រោយការស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo Nida នៅមិនទាន់បានបញ្ចប់ កាលពីពេលថ្មីៗនេះ ស្រាប់តែបុរសបរទេសមួយរូបមានឈ្មោះថា Costa បានចេញមកទម្លាយប្រាប់ខ្លួនបាននិយាយជាមួយនឹងវិញ្ញាណតារាស្រី Tangmo តាមរយ:ប្រអប់សម្លេងប្រេកង់របស់ខ្លួន។
ជាក់ស្តែងយោងតាមសម្រង់អត្ថបទដែលចុះផ្សាយដោយសារព័ត៌មានថៃ TV pool បានដកស្រង់សម្តីបុរសរូបនោះថា÷
ខ្ញុំបានទាក់ទងជាមួយនឹងTangmo តាមរយៈ Spirit Box ឬ spectrum box។ បន្ទាប់ពីខ្ញុំចូលទៅក្នុងឧបករណ៍ប្រេកង់មួយរយៈ ខ្ញុំបានឮសម្លេងនារីម្នាក់ដែលអះអាងថានាងជា Tangmo។ ពេលសួររកឈ្មោះ និងអាយុ សំឡេងឆ្លើយត្រូវ។ គាត់បានសួរសំណួរអំពីការស្លាប់របស់ Tangmo តាមរយៈប្រអប់ហ្វ្រេកង់។ គាត់បានសួរថាតើនាងរអិលធ្លាក់ពីលើទូកដោយខ្លួនឯង ឬមាននរណាម្ម្នាក់បោះនាង? នាងបានឆ្លើយថា «ខ្ញុំមិនបានដួលទេ អ្នកនឹងដឹង» …
យ៉ាងណាមិញ ក្រោយបានស្តាប់ការអះអាងរបស់បុរសរូបនេះរួចមានមហាជនជាច្រើនបានយល់ស្របចំពោះការអះអាងរបស់បុរសរូបនោះ ប៉ុន្តែទន្ទឹមនឹងនោះក៏មានមនុស្សមួយចំនួនបានលើកឡើងថានេះគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ឬAttention តែប៉ុណ្ណោះ៕
ប្រភព TVpool
ជនបរទេស