ទម្លាយតម្លៃឡានសង្គ្រោះបន្ទាន់ ដែល Anna ធ្វើសម្រាប់បំណងចុងក្រោយរបស់ Tangmo

កាលពីកន្លងទៅថ្មីៗនេះ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo បានប្រកាសនឹងធ្វើរថយន្តសង្គ្រោះបន្ទាន់ ដើម្បីជាការបំពេញបំណង Tangmo លើកចុងក្រោយ។
បច្ចុប្បន្ន រថយន្តសង្គ្រោះបន្ទាន់មួយនេះគឺបានធ្វើរួចរាល់ហើយ នៅរង់ចាំការពិនិត្យឡើងវិញនូវចំណុចខ្វះខាត និង ត្រៀមប្រគល់ទៅខាងមន្ទីរពេទ្យតែប៉ុណ្ណោះ។

បន្ថែមពីនេះ Anna បានទម្លាយឱ្យដឹងថា គម្រោងនៃការធ្វើរថយន្តនេះគឺនាងគ្រោងចំណាយ ២ សែនបាត (ប្រមាណ ៦ ពាន់ដុល្លារ) ប៉ុន្តែក្រោយមកដោយមានការណែនាំពីអ្នកជំនាញ ក៏ត្រូវចំណាយអស់ជាង ៦ សែនបាត (ប្រមាណ ១៨ ០០០ ដុល្លារ) សរុបទាំងអស់ការតុបតែង ក្រៅ ក្នុង ដោយជ្រើសរើសយកវត្ថុធាតុដើមល្អៗមកពីប្រទេសអាមេរិក៕

Related posts

Leave a Comment