ទម្លាយរាជទ្រព្យមហាសាល ស្តេចស៊ុលតង់ ប៊្រុយណេ គ្រប់យ៉ាងធ្វើពីមាស ឯឡានប្រណីតមានរហូត ៧ ពាន់គ្រឿង

ស្តេច​ស៊ុលតង់​ប្រ៊ុយណេ Hassanal Bolkiah ជា​ស្តេច​មួយ​អង្គ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក។ ទ្រព្យសម្បត្តិ​សរុប​របស់​ព្រះ​អង្គ​មក​ទល់​ពេល​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប្រមាណ​ជា ២៨ ពាន់​លាន​ដុល្លារ។

ស្ដេច Hassanal Bolkiah គង់​នៅ​ក្នុង Istana Nurul Iman ដែល​ជា​ព្រះ​រាជវាំង​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក សាងសង់​ឡើង​ក្នុង​ផ្ទៃ​ដី​ជាង ២០ ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ភាគ​ច្រើន​សុទ្ធ​តែ​ធ្វើ​អំពី​មាស។ រាជវាំង​នោះ​ដែរ មាន​បន្ទប់​ជាង ១ ៧០០ បន្ទប់ បន្ទប់​ទឹក​ចំនួន ២៥៧ និង អាង​ហែល​ទឹក​ចំនួន ៥ មាន​ក្រាល​សេះ និង ការ៉ាស់​ដាក់​ឡាន​ចំនួន ១១០ កន្លែង។ តម្លៃ​សរុប​នៃ​ការ​សាងសង់​រាជវាំង​មួយ​នេះ គឺ​ចំណាយ​អស់​រហូត​ដល់ ១.៤ ពាន់​លាន​ដុល្លារ​ឯណោះ។

ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ មាន​ស្តុក​រថយន្ត​ទំនើបៗ​សរុប​ប្រមាណ​ជា ៧ ពាន់​គ្រឿង ដែល​ប៉ាន់​មើល​ទៅ​មាន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ។ រថយន្ត​ទំនើប​ទាំង​នោះ​រួម​មាន រថយន្ត​ម៉ាក Rolls-Royces ចំនួន ៦០០ គ្រឿង រថយន្ត Ferraris ចំនួន ៤៥០ គ្រឿង និង រថយន្ត​ម៉ាក Bentleys ចំនួន ៣៨០ គ្រឿង​ផង​ដែរ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ Hotcars។

ក្រៅ​ពី​នេះ ស្ដេច​ប្រទេស​ប្រ៊ុយណេ​រូប​នេះ ក៏​បាន​ទិញ​យន្តហោះ​ប្រភេទ Boeing 747-400, Boeing 767-200 និង Airbus A340-200 សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផង​ដែរ។ ក្នុង​ចំណោម​យន្តហោះ​ទាំង​នោះ យន្តហោះ​ប្រភេទBoeing 747-400 គឺ​ជា​យន្តហោះ​ប្រណីត​ជាង​គេ រហូត​ត្រូវ​បាន​ដាក់​រហស្សនាម​ថា​ជា «Flying Palace» ដោយសារ​តែការ​តុបតែង​នៃ​តួ​យន្តហោះ ក៏​ដូច​ជា​ផ្ទៃ​ខាង​ក្នុង​យន្តហោះ គឺ​ភាគ​ច្រើន​ច្នៃ​ចេញ​អំពី​មាស៕

Related posts

Leave a Comment