ទិដ្ឋភាពមង្គលការពេលព្រឹករបស់ នីឡា រៀបចំស្អាតប្រណីតខ្លាំង អ្នកសិល្បៈល្បីៗបុកចូលរួមព្រាត…

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ ជាថ្ងៃវេលាដ៏ល្អសម្រាប់តារាកំប្លែងស្រី នីឡា ដែលបានដឹកដៃគូដណ្ដឹងចូលរោងការហើយ ក្រោយពីបានភ្ជាប់ពាក្យនឹងគ្នាអស់រយៈពេលច្រើនឆ្នាំ និង ពន្យារពេលរៀបការអស់ ៣ ឆ្នាំមកហើយនោះ ព្រោះការខកខានដោយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ក្នុងថ្ងៃសិរីមង្គលរបស់ តារាកំប្លែងស្រីល្បីឈ្មោះនេះដែរ ក្រឡេកទៅមើលទិដ្ឋភាពនាពេលព្រឹកនៃកម្មវិធីមង្គល គេឃើញមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមសុភមង្គលក្នុងថ្ងៃដ៏ល្អនេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្នុងកម្មវិធីពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់ បងប្អូនសាច់ញាតិ អ្នកស្និទស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួមកម្មវិធីផ្សេងៗនាពេលព្រឹក និង ចូលរួមធ្វើការអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះផងដែរ៕

Related posts

Leave a Comment