ទិដ្ឋភាព ថ្ងៃមង្គលការ ទឹម រដ្ឋា ព្រឹកនេះ វត្តមានតារាសុទ្ធតែល្បីៗចូលរួមអបអរ

នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ នេះ តារាសម្ដែងស្រីដ៏ល្បី ទឹម រដ្ឋា និង គូដណ្ដឹងជាជនជាតិបរទេសនោះ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ ដោយនៅព្រឹកថ្ងៃចូលរោងជ័យនេះ គេឃើញមានអ្នកសិល្បៈជាច្រើនបានចូលរួមអបអរសាទរដល់កូនកំលោះកូនក្រមុំ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ទឹម រដ្ឋា និង ស្វាមី ពិតជាស្រស់ស្អាតស្រស់សង្ហា ស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ហើយបើទោះបីជាស្វាមី ទឹម រដ្ឋា ជាជនជាតិបរទេសក៏ពិតមែន ប៉ុន្ដែមើលទៅលោកពិតជាស្រឡាញ់ពេញចិត្តចំពោះសម្លៀកបំពាក់ខ្មែរយើង។

យ៉ាងណាណា បើក្រឡេកទៅមើលភ្ញៀវកិត្តិយសដែលចូលរួមពិធីមង្គលជ័យរបស់ ទឹម រដ្ឋា និង ស្វាមីនាព្រឹកហែជំនូននេះវិញ គេឃើញសុទ្ធតែវត្តមានតារាល្បី តុបតែងខ្លួនស្រស់ស្អាតប្រជែងសម្រស់គ្នា ដើម្បីញ៉ាំងឱ្យកម្មវិធីមង្គលការមួយនេះ កាន់តែអធិកអធម៕

Related posts

Leave a Comment