បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសា ទីបំផុតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ នេះ តារាសម្ដែង កុល ដាវី បានសម្រលកូនស្រីដំបូងរបស់ខ្លួនហើយ ដែលមានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ខ្លាំងណាស់។
តាមការបញ្ជាក់ពីខាងមន្ទីរពេទ្យដែលតារាសម្ដែង កុល ដាវី សម្រាកសម្រាលកូននេះបានឱ្យដឹងថា កុល ដាវី សម្រាលកូនដោយធម្មជាតិ ហើយទាំងម្ដាយ និង កូនមានសុខភាពល្អណាស់។
ក្នុងឱកាសទទួលបានទាយាទដំបូងភ្លាមៗនេះ កុល ដាវី និង សុខ រក្សា ក៏បានផ្ដិតរូបភាពគ្រួសារលើកដំបូងរបស់ពួកគេ ដែលមើលពោរពេញដោយក្ដីសុខយ៉ាងខ្លាំង៕