ទីបំផុត ទូច​ ស្រីល័ក្ខ​ បេីកបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន?

ពិតណាស់ ជឿជាក់ថាមានបងប្អូនមួយចំនួនបានដឹងពី ពីរឿងរ៉ាវ ឆ្លងកាត់ជីវិតគ្រួសារសែនជូរចត់ និងបន្សល់ទុកកូនប្រុសបណ្តូលចិត្ត ត្រលប់មកសាងជីវិតថ្មី លើទឹកដីកំណើតវិញ តារាសម្តែង ទូច ស្រីល័ក្ខ បានក្លាយជា អ្នកម៉ាក់គម្រូម្នាក់ ដល់ស្ត្រីមេម៉ាយៗ រៀនក្រោកឈរខ្លួនឯង និងដើរទៅមុខជានិច្ច ទោះលំបាកកម្រិតណា។

យ៉ាងណាមិញ បើក្រឡេកទៅមើល ការងារក្នុងវង់សិល្បៈវិញ រូបនាងក៏ ហាក់ស្ងប់ស្ងាត់ មិនសូវបញ្ចេញមុខក្នុងរឿងភាគ ស្ពតដូចពេលមុនៗដែរ។ ដោយឡែក បន្ទាប់ពីក្លាយខ្លួនជាអ្នកម៉ាក់ខ្លួនមួយមក ទូច ស្រីល័ក្ខ ក៏រឹងមាំថែមទាំង មើលថែកូននិងខ្លួនឯងបានយ៉ាងល្អផងដែរ មិនតែប៉ុណ្ណោះ នាងក៏កាន់តែស្អាតឡើងទៀតផង។
ជាងនេះទៅទៀត អ្វីដែលកាន់តែពិសេសនោះគឺ ពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះឃ្លីបវីដេអូជាមួយ នឹងបុរសម្នាក់ ដែលហ្វេនៗមានការសង្ស័យថា ទំនងជាគូស្នេហ៍ ព្រោះថាបើមើលតាមសកម្មភាពគឺស្និតស្នាលស្អិតរមួតខ្លាំងមែនទែន ដោយអ្នកទាំងពីបានអោបគ្នា ពោពេញដោយស្នាមញញឹម និងមើលទៅពិតជាសមគ្នា មានក្តីសុខខ្លាំងមែនទែន៕

Related posts

Leave a Comment