ទីបំផុត! ម្តាយ Tangmo ព្រមឱ្យលុយធានារ៉ាប់រងជីវិត ៣ ម៉ឺនដុល្លារ ទៅ Gatick សម្រាប់កូននាងហើយ

តាំងពីថ្ងៃកើតហេតុទៅលើកូនស្រីមក ម្តាយរបស់ Tangmo​ ហាក់រវល់វីវក់ខ្លាំងជាមួយនឹងអ្នកពាក់ព័ន្ធលើទូកទាំងប៉ុន្មាននាក់នោះ ជាពិសេសចំពោះ Gatick គឺអ្នកម្តាយរូបនេះ មើលទៅនៅតែខឹងមិនពេញចិត្តនាង បើទោះបីជានាងទៅសំពះសុំទោសយ៉ាងណាក៏ដោយ។

ក្នុងនោះ សូម្បីតែធានារ៉ាប់រ៉ងជីវិតតម្លៃ ៣ ម៉ឺនដុល្លារ ដែល Tangmo បានមកពីកម្មវិធីមួយ ហើយនាងបានដាក់ឈ្មោះកូនស្រីចិញ្ចឹមរបស់ខ្លួន ដែលត្រូវជាកូនស្រីបង្កើតរបស់ Gatick ក៏អ្នកម្តាយរូបនេះ ប្រកែកដាច់ខាតមិនចង់ឱ្យធ្លាក់ទៅលើដៃនាងផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មើលទៅអ្នកម្តាយរបស់ Tangmo បែរជាដូរចិត្តទាក់ទងនឹងធានារ៉ាប់រងនេះវិញបាត់ទៅហើយ។ តាមព័ត៌មានបានឱ្យដឹងថា លោកស្រីបានបើករថយន្តដោយខ្លួនឯងទៅដល់ប៉ុស្តិ៍ប៉ូលិស ហើយថែមទាំងហៅអ្នកកាសែតឱ្យចាំស្តាប់ព័ត៌មានថែមទៀតផង។ ក្នុងនោះ បើតាមការឱ្យដឹងថា តាមពិតវត្តមានរបស់អ្នកម្តាយ Tangmo នៅក្នុងប៉ុស្តិ៍ប៉ូលិសលើកនេះ គឺលោកស្រីបានយកឯកសារធានារ៉ាប់រ៉ងជីវិត ដែលមានតម្លៃ ៣ ម៉ឺនដុល្លារនោះ មកឱ្យប៉ូលិស ដើម្បីឱ្យប៉ូលិសផ្ញើទៅឱ្យ Gatick បន្ត ព្រោះនាងមិនបានទាក់ទងមកលោកស្រីសោះ ទើបមិនដឹងថា ត្រូវយកឱ្យនាងតាមណានោះទេ៕

Related posts

Leave a Comment