ទីបំផុត Bird ត្រឡប់មកប្រើជីវិតធម្មតាវិញហើយ ពេលនេះកំពុងធ្វើរឿងចុងក្រោយរបស់ Tangmo ឱ្យសម្រេច

ពិតណាស់ ការចាកចេញដោយគ្មានថ្ងៃត្រឡប់របស់ Tangmo មកទល់ពេលនេះ នៅតែធ្វើឱ្យក្រុមគ្រួសារ និង មិត្តភក្តិដក់ជាប់ និង ខ្លោចផ្សាក្នុងចិត្តយ៉ាងខ្លាំង ជាពិសេស Bird ដែលជាសង្សារសំណព្វចិត្តនាងតែម្តង ដែលត្រូវរងការឈឺចាប់បំផុតក្នុងការបាត់បង់ដ៏ធំធេងមួយនេះ។

បន្ទាប់ពីសង្សារបណ្តូលចិត្តបានស្លាប់បាត់បង់ជីវិតមក Bird ក៏ហាក់ទទួលបានក្ដីអាណិតពីសំណាក់មហាជនជាច្រើន ជាពិសេសក្រោយលោកទៅសំងំព្យាបាលផ្លូវចិត្តមិនមិនទាន់បានប៉ុន្មាន មហាជនក៏ទទូចចង់ឱ្យលោកត្រឡប់មកធ្វើអាវលក់វិញ ដោយពួកគេសន្យាថានឹងជួយគាំទ្រ និង ជួយទិញលោក ព្រោះពេលនេះលោកមិនមាន Tangmo នៅក្បែរជាកម្លាំងចិត្តទៀតទេ មានតែមហាជន និង មិត្តភក្តិតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយផ្លូវចិត្តធូស្បើយ ពេលនេះ Bird ត្រឡប់មកតាមអ្វីដែលមហាជនទទូចចង់ឃើញ និង ចង់បានហើយ បើទោះបីជាផ្លូវចិត្តរបស់លោកមិនទាន់អូខេ ១០០% ក៏ដោយ។ ក្នុងនោះ Bird បានត្រឡប់មកធ្វើអាវលក់វិញ ដែលនេះជាបំណងចុងក្រោយរបស់ Tangmo ដោយពេលនេះលោកក៏បានចុះទៅពិនិត្យផ្ទាល់ទៅលើម៉ូដដែលលោកកំពុងតែធ្វើផងដែរ។

ចំណែកមហាជន ក្រោយបានឃើញរូបភាពអាវ និង ម៉ូដអាវភ្លាម ម្នាក់ៗសរសើរមិនដាច់ពីមាត់ឡើយថាស្អាត ថែមទាំងសម្រុកកុម្ម៉ង់ស្ទើរតែគ្រប់គ្នាទៀតផង៕

Related posts

Leave a Comment