ទីបំផុត! Chompoo បង្ហាញមុខកូនស្រីពៅហើយ មុខមាត់ Cute កាត់រកប៉ាម៉ាក់ណាស់

មកល់ពេលនេះអស់រយៈពេល ៣ ថ្ងៃទៅហើយ ដែលក្មេងស្រីតូច Abigail បានបើកភ្នែលមើលពិភពលោកដ៏ស្រស់បំព្រង និង ចូលមកកាន់គ្រួសាររបស់អ្នកម៉ាក់ហាយសូ និង មកកាន់ត្រកូល Visarut របស់លោកប៉ារូបសង្ហាផងដែរនោះ។

ជុំវិញដំណឹងដ៏សែនរំភើបមួយនេះ មិនត្រឹមតែក្រុមគ្រួសាររបស់អ្នកម៉ាក់ Chompoo និង លោកប៉ា Note visarut នោះដែរ តែសូម្បីតែអ្នកគាំទ្រ និង មិត្តៗសិល្បៈ​ក៏​សម្តែង​​ការស្វាគមន៍ និង សាទរចំពោះវត្តមានរបស់ក្មេងតូច Abigail ហើយក៏រីករាយដែលម្តាយកូនមានសុខភាពល្អ និង ផុតពីគ្រោះថ្នាក់បែបនេះ។

ជាពិសេស នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ នេះតែម្តង ក្រោយសម្ងំសម្រាលទាយាទស្រីអស់ជាង ៣ ថ្ងៃ ពេលនេះអ្នកម៉ាក់ Chompoo និង លោកប៉ាព្រម​បើកបង្ហាញ​មុខ​កូន​​ស្រីឱ្យមហាជនបានឃើញហើយ មិនត្រឹមតែគួរឱ្យស្រឡាញ់នោះទេ តែបើនិយាយពីមុខមាត់វិញក៏ឃ្យូដមិនចាញ់បងៗទាំងពីររបស់នាងដែរ។

យ៉ាងណាមិញ មហាជនពិតជារំភើបចិត្តណាស់ ក្រោយបានឃើញមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់ក្មេងតូច Abigail ត្រូវបានបើកបង្ហាញយ៉ាងដូច្នេះនោះ ជាពិសេស ថែម​ទាំង​ជូនពរឱ្យម្តាយ និង កូនមានសុខភាពល្អថែមទៀតផង៕

Related posts

Leave a Comment